បរទេស៖ប្រធានាធិបតីអាហ្វ្រិកលោក Cyril Ramaphosa កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការព្រមានថា ការសម្រេចកាត់ទោសលោកប្រធានាធិបតីរុស្សី លោក Vladimir Putin ពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នោះគឺនឹងមានន័យថា ការប្រកាសធ្វើសង្គ្រាមជាមួយនឹងរុស្សី ដូច្នេះដែរ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការលើកឡើងរបស់លោកប្រធានាធិបតីអាហ្វ្រិក គឺសំដៅទៅលើសាលដិកាចាប់ខ្លួនរបស់តុលាការ ICC នៅពេលដែលលោក Putin នឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូល BRICS ដែលគ្រោងធ្វើឡើងនៅខែក្រោយក្នុងទីក្រុង Johannesburgប្រទេសអាហ្វ្រិក។
លោក Ramaphosa បានថ្លែងកាលពីថ្ងៃម្សិលមិញនេះដែរថា ៖ប្រទេសរុស្សី បានប្រកាសច្បាស់ហើយថារាល់ការចាប់ខ្លួនប្រធានាធិបតី Putin តាមគ្រប់រូបភាពគឺស្មើទៅនឹងការប្រកាសធ្វើសង្គ្រាមប្រឆាំងប្រទេសរុស្សី។
គួរឲ្យដឹងដែរថាក្នុងនាមជាសមាជិកមួយដែររបស់តុលាការ ICC អាហ្រ្វិកខាងត្បូង ត្រូវបានតម្រូវឱ្យគោរពតាមបញ្ជារបស់តុលាការ រួមទាំងសេចក្តីសម្រេចក្នុងខែមីនា ដើម្បីចាប់ខ្លួនលោក Putin ក្នុងបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
