បរទេស៖ សមាជិកសភាអាមេរិកម្នាក់ បានអះអាងថាយោធាជាស្ត្រីម្នាក់ ដែលមានអាយុ១៨ឆ្នាំ ត្រូវបានបង្ខំដាក់ឲ្យរស់នៅងូតទឹក និងគេងជាមួយនឹងយោធាជាបុរស២នាក់ ដែលអះអាងថាកំពុងស្ថិតនៅក្នុងដំណើរការ នៃការផ្លាស់ប្តូរភេទ។
ស្ត្រីវ័យក្មេងរូបនេះបានបដិសេធ និងសុំមិនបញ្ចេញអត្តសញ្ញា ក្នុងគោលបំណងមិនចង់ឲ្យប៉ះពាល់ ដល់អាជីពជាយោធារបស់ខ្លួន នេះបើយោងតាមការបញ្ជាក់ដោយ សមាជិកសភាអាមេរិកលោក Mike Rounds មកពីរដ្ឋ South Dakota ។
លោក Round បាននិយាយដែរថា៖ នាងគួរតែសុំលាលែង ឬដើរចេញពីស្ថានភាពនេះហើយ អាចចាប់ផ្តើមសាជាថ្មីនៅពេលក្រោយ ប៉ុន្តែគាត់សម្រេចចិត្តបន្តស្ថិតនៅក្នុងលក្ខណៈ ដែលមិនអំណោយផល និងគួរឲ្យរស់នៅទៅវិញ។
គួរឲ្យដឹងដែរថាសមាជិកសភាមកពី គណបក្សសាធារណរដ្ឋបានអះអាងថា គោលនយោបាយ របស់មន្ទីរប៉ង់តាហ្គោន ដូចជាការបង្រៀនទ្រឹស្តីពូជសាសន៍ដ៏សំខាន់ និងការផ្តល់មូលនិធិដល់ការវះកាត់ប្តូរភេទ សម្រាប់ទាហានកែភេទជាដើមផង ហើយវាកំពុងបានធ្វើឱ្យជនជាតិអាមេរិក វ័យក្មេងជាច្រើននាក់សម្រេចចិត្តមិនចង់ ចូលបម្រើការងារក្នុងវិស័យយោធានោះឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី