ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន៖ ចិន-អាស៊ាន បានបង្កើតឡើង នូវមាគ៌ាដ៏ត្រឹមត្រូវមួយដែលប្រទេសជិតខាងរាប់អានគ្នា ដោយសុខដុមនីយកម្មនិងមេត្រីភាពនិងប្រកបដោយភាពរុងរឿងនិងអភិវឌ្ឍជាមួយគ្នា

ពេលចុងក្រោយនេះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ានបានប្រកាសសេច
ក្តីថ្លែងការណ៍រួមដើម្បីរំលឹកខួបគម្រប់២០ឆ្នាំដែលប្រទេសចិនបានចូលរួមក្នុង«សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមេត្រីភាពអាស៊ីអាគ្នេយ៍»។

ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទ កាសែតជាប្រចាំនៅពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានចិនថាក្នុង
អំឡុងពេល២០ឆ្នាំកន្លងមកប្រទេសចិន និងអាស៊ាន បានបង្កើតឡើងនូវមាគ៌ាដ៏ត្រឹមត្រូវមួយដែលប្រទេសជិតខាង រាប់អានគ្នាដោយសុខដុមនីយកម្មនិងមេត្រីភាព និងប្រកបដោយភាពរុងរឿងនិងអភិវឌ្ឍជាមួយគ្នា។

លោកស្រីបានថ្លែងថាឆ្នាំ២០០៣ថ្នាក់ដឹកនាំរបស់ប្រទេសចិននិងអាស៊ានបាន
ធ្វើជាសក្ខីភាពចំពោះការដែលប្រទេសចិននាំមុខគេចូលរួម«សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមេត្រីភាពអាស៊ីអាគ្នេយ៍»ដែលបានបើកដំណាក់កាលថ្មីនៃទំនាក់ទំនងចិននិងអាស៊ា។

ប្រទេសចិន​ជាប្រទេសទីមួយដែលចូលរួមក្នុងសន្ធិសញ្ញានេះ ដែលបាន បង្ហាញឱ្យឃើញថា ​ប្រទេសចិន​ ប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ការទូតដែលមិនថា ប្រទេសធំឬប្រទេសតូចគឺ មានភាពស្មើគ្នាប្រទេសចិន គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះ
ការដែលអាស៊ានអភិវឌ្ឍលូតលាស់ខ្លាំងឡើង និងប្រទេសចិនអនុវត្តគោលនយោបាយដែលរាប់អានដោយសុខដុមនីយកម្មនិងមេត្រីភាពជាមួយបណ្តាប្រទេសព័ទ្ធ
ជំុវិញ។

លោកស្រីបានគូសបញ្ជាក់ថា ក្រោមបរិបទដែលសភាពការណ៍ក្នុងតំបន់និង អន្តរជាតិមានភាពស្មុគស្មាញ់និងមានការប្រែប្រួលសេចក្តីថ្លែងការណ៍រួមដែល
ត្រូវប្រកាសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន មានផលប្រយោជន៍ក្នុងការរួមគ្នាអនុវត្តគោលការណ៍របស់សន្ធិ សញ្ញាបន្តវេន នូវទំនៀមទម្លាប់និងប្រាជ្ញា
របស់អាស៊ីអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដនិងរួមគ្នាគាំពារច្បាប់កំណត់និង
សណ្តាប់ធ្នាប់ក្នុងតំបន់៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន

To Top