បរទេស ៖ លោក Igor Karnei អ្នកកាសែតជនជាតិ បេឡារូស និងជាអ្នកធ្វើការឲ្យសារព័ត៌មាន ក្នុងស្រុកមួយរបស់អាមេរិក ត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋធានីទីក្រុង Minsk កាលពីថ្ងៃចន្ទដើម សប្តាហ៍ហើយការអះអាង ដែលត្រូវបានធ្វើឡើងដោយកូនស្រី របស់លោកផ្ទាល់ នៅលើបណ្តាញសង្គម ។
យោងតាមការចេញផ្សាយរបស់ RT កូនស្រីរបស់លោក គឺនាង Polina បានសរសេរថានៅលើបណ្តាញសង្គម Facebook ថា៖ឪពុករបស់គាត់លោក Igor Karnei ត្រូវបានចាប់ខ្លួនអស់រយៈពេល១០ថ្ងៃមកហើយ ។
ភ្លាមៗក្រោយការចាប់ខ្លួន គ្មានអ្នកណាអាចដឹងទេថា ហេតុអ្វីបានជាអ្នកកាសែតរូបនេះ ត្រូវបានអាជ្ញាធរកំណត់គោលដៅ និងថាតើគាត់ប្រឈមមុខ នឹងការចោទប្រកាន់អ្វីខ្លះ ខណៈដែលក្រុមការងារអនុវត្តច្បាប់ របស់ប្រទេសនេះមិនទាន់បាន ផ្តល់ការពន្យល់ជាសាធារណៈអំពីការចាប់ខ្លួននេះនៅឡើយទេ។
គួរឲ្យដឹងដែរថាសារព័ត៌មាន ក្នុងស្រុករបស់អាមេរិក ដែលលោក Igor Karnei កំពុងធ្វើការងារឲ្យនោះ គឺជាសារព័ត៌មាន ដែលបេឡារូស បានដកសិទ្ធក្នុងការផ្សព្វផ្សាយ និងបានដាក់បញ្ជូលរួចទៅហើយក្នុង បញ្ជីក្រុមភេវរកម្មអន្តរជាតិ ៕
ប្រែសម្រួល៖ស៊ុនលី
ប្រភព ៖ AFP
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																											 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									