ព័ត៌មានអន្តរជាតិ

ភូមិសាស្ត្រនយោបាយ៖ អាមេរិក ចាញ់ប្រៀបចិន នៅប្រទេសថៃ

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ជាភូមិសាស្ត្រនយោបាយ អាមេរិកកំពុងចាញ់ប្រៀបចិន នៅលើទឹកដីនៃប្រទេសថៃ ក្រោយលោក Pita Limjaroenrat បរាជ័យ ក្នុងការអង្គុុយធ្វើជានាយករដ្ឋមន្រ្តីទី៣០ របស់ប្រទេសថៃ។

តាមរយៈគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សយ សុភាព បានលើកឡើងថា «ជាភូមិសាស្ត្រនយោបាយ សហរដ្ឋអាមេរិកចាញ់ប្រៀបចិន នៅប្រទេសថៃ ដោយសារកូនជឹងរបស់ខ្លួន មិនអាចដណ្តើមកៅអី នាយករដ្ឋមន្ត្រីទី៣០ របស់ថៃបាន បើទោះបីគណបក្សនេះ ឈ្នះការបោះឆ្នោតសកល កន្លងទៅក៏ដោយ» ។

លោក សយ សុភាព បន្ថែមថា ក្រុមឧទ្ទាមជ្រុលនិយមខ្មែរ នឹងបង្កើនការធ្វើសកម្មភាពអុកឡុក តាមរយៈការក្លែងភេទ បដិវត្តន៍ព័ណ៍ មកគូសខ្វែងសន្លឹកឆ្នោត។ តែបរាជ័យរួចម្តងហើយ ដោយមិនហ៊ានចេញមុខ ធ្វើបាតុកម្ម។

ងាកមកប៉ែកខាងលិចនៃប្រទេសកម្ពុជានេះវិញ គឺថៃ បានដើរមកដល់មាត់ជ្រោះ នៃវិបត្តិនយោបាយម្តងទៀត ដោយលេចចេញរូបភាពបដិវត្តន៍ព័ណ៍ទឹកក្រូច។ ចំណែកកម្ពុជា បដិវត្តន៍គូសខ្វែងសន្លឹកឆ្នោត ក្នុងគោលដៅបំរើ នយោបាយរារាំង មិនឱ្យខ្មែរ ជីកព្រែកហ្វូណនតេជា សែន។

ត្រង់ចំនុចនេះ លោក សយ សុភាព គូសបញ្ជាក់ថា «ខ្មែរត្រូវតែស្វែងយល់ ឱ្យបានច្បាស់ហើយសម្រេចចិត្ត ជោគវាសនា ប្រទេសជាតិឱ្យត្រូវ។ ដូច្នេះលេខ១៨ ថ្ងៃ២៣ ខែកក្តដា ឆ្នាំ២០២៣ជាលេខជោគវាសនាល្អ។ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានទាំងអស់គ្នា»។

លោក សយ សុភាព នឹងធ្វើការអធិប្បាយលំអិត និងសរុបព្រឹត្តិការណ៏ទាំងនេះ នារាត្រីថ្ងៃសុក្រ ទី២១ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង ៩។ សូមរង់ចាំតាមដានទស្សនាផ្សាយផ្ទាល់ពីព្រៃស្នួលដោយមេត្រី៕

To Top