បរទេស ៖ អ្នកនាំពាក្យ របស់គណកម្មការ អឺរ៉ុប លោក Peter Stano កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា នៅត្រឹមឆ្នាំក្រោយនេះ ប្រទេសតួកគី នឹងមិនពុំទាន់អាចទទួលបានឳកាស ក្នុងការចូលរួមជាសមាជិកពេញសិទ្ធ របស់សហភាពអឺរ៉ុបនោះឡើយ ។
យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងដែរថា ការប្រកាសដោយមន្ត្រីជាន់ខ្ពស់ របស់អឺរ៉ុបរូបនេះ បានធ្វើឡើងនៅក្រោយការប្រកាសថ្មីៗ ដោយរដ្ឋាភិបាលទីក្រុងអង់ការ៉ា ក្នុងការរារាំងសមាជិកភាពថ្មី នៃប្រទេសស៊ុយអែត ។
កន្លងមកប្រធានាធិបតីតួកគី លោក Recep Tayyip Recep ក៏ធ្លាប់បានអំពាវនាវ ឲ្យសមាគមដ៏ធំរបស់ពិភពលោក ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៊្រូសែលមួយនេះ ក្នុងការបើកទ្វាអនុញ្ញាតិ ឲ្យតួកគី ត្រឡប់ចូលរួមជាសមាជិក របស់អឺរ៉ុបវិញផងដែរ។
លោក Stano បានថ្លែងបែបនេះថា ដំណើរការ នៃការចូលជាសមាជិក របស់តួកគី ជាមួយនឹងអឺរ៉ុប នឹងត្រូវចំណាយពេលជាច្រើនឆ្នាំ មិនមែនច្រើនម៉ោងនោះទេ ហើយមកទល់ពេលអឺរ៉ុប មិនសូម្បីតែមានផែនការក្នុងការផ្តល់ទិដ្ឋាការ ឥតគិតថ្លៃជូនតួគីនៅឡើយដែរ៕
ប្រែសម្រួល៖ស៊ុនលី