វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ថា លោក Chris Hipkins នាយករដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្ស៣នាក់ រួមទាំងខ្មាន់កាំភ្លើងម្នាក់ បានស្លាប់ និង៦នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧប្បត្តិហេតុ នៃការបាញ់ប្រហារគ្នាដោយកាំភ្លើង “បង្កគ្រោះថ្នាក់” នៅទីក្រុង Auckland ដែលជាទីក្រុងមួយនៅកោះស្ថិតនៅខាងជើងនៃប្រទេស ណូវែលសេឡង់ ។
លោក Hipkins បានថ្លែងយ៉ាងដូច្នេះថា អ្នករងរបួសដែលត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យនៅក្រុង Auckland រួមមានសមាជិកប៉ូលិសម្នាក់ផងដែរ ។
លោក Hipkins បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា ការវាយតម្លៃពីមន្ត្រី គឺគ្មានហានិភ័យដល់សន្តិសុខជាតិឡើយ ហើយមិនមានការផ្លាស់ប្តូរ ចំពោះកម្រិតគំរាមកំហែងសន្តិសុខរបស់ប្រទេសណូវែលសេឡង់នោះទេ ។
ជនល្មើសប្រដាប់ដោយកាំភ្លើងបាញ់ធំ ។ លោក Hipkins បានថ្លែងថា គាត់បានផ្លាស់ប្តូរទីតាំងអគារមួយ ហើយបានកម្ទេចអាវុធរបស់គេរួចហើយដែរ ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងថា “នៅពេលឡើងដល់ជាន់ខាងលើនៃអគារ បុរសនោះបានលាក់ខ្លួនរបស់គេនៅក្នុងជណ្តើរយន្ត ហើយប៉ូលិសបានចូល ទៅនឹងបាញ់ប្រហារគ្នាដោយបាញ់ចំរូបគេ ហើយក្រោយមកប៉ូលិសបានអូសបុរសម្នាក់នេះ ដាក់នៅទីតាំងមួយកន្លែង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា