ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ឆ្លើយតបសំបុត្រ ទៅកាន់តំណាង បណ្ឌិតសភាចារ្យ និងអ្នកជំនាញ ដែលជាវាគ្មិន នៃដំណើរសិក្ខាសាលាចល័ត” វិទ្យាសាស្ត្រនិងប្រទេសចិន”

កាលពីថ្ងៃទី ២០ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បាននឆ្លើយតបសំបុត្រ ទៅកាន់អ្នកតំណាង បណ្ឌិតសភាចារ្យ និងអ្នកជំនាញជាវាគ្មិន នៃសិក្ខាសាលាចល័ត” វិទ្យាសាស្រ្ត និងប្រទេសចិន” ដើម្បីលើកឡើងការរំពឹងទុកដ៏មុតមាំ ចំពោះបុគ្គលិកវីទ្យាសាស្ត្រ និងបចេ្ចកវិទ្យាដែលគាំទ្រ និងចូលរួមក្នុងការផ្សព្វផ្សាយ ចំណេះដឹងវិទ្យាសាស្ត្រ ។

នៅក្នុងលិខិតឆ្លើយតប លោក Xi Jinping បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកអ្នកបានធ្វើជាវាគ្មិន នៃដំណើរសិក្ខាសាលាចល័ត យ៉ាងសកម្ម ដើម្បីផ្សព្វផ្សាយ ចំណេះដឹង វិទ្យាសាស្ត្រយ៉ាងទូលំទូលាយនិងពង្រីកស្មារតីវិទ្យាសាស្ត្រ ។ ការផ្សព្វផ្សាយចំណេះដឹង វិទ្យាសាស្ត្រ គឺជាការងារមូលដ្ឋាន ដ៏សំខាន់សម្រាប់ការសម្រេច បាននូវការឆ្នៃប្រឌិតថ្មី និងការអភិវឌ្ឍ ។ សង្ឃឹមថា ពួកអ្នកនឹងបន្តអនុវត្តប្រពៃណី ដ៏រុងរឿងក្នុងការបម្រើប្រទេសជាតិ តាមរយៈវិទ្យាសាស្ត្រ ជំរុញឱ្យអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាន់តែច្រើនឡើងៗ គាំទ្រនិងចូលរួមក្នុងការ ផ្សព្វផ្សាយវិទ្យាសាស្ត្រ និងបំផុសចំណូលចិត្ត របស់យុវជននិងភ្មេងជំទង់ ក្នុងការគោរពវិទ្យាសាស្ត្រ និងការស្វែងយល់ពីអ្វី ដែលមិនស្គាល់ តាមរយៈខ្លឹមសារ ប្រកប ដោយគុណភាពខ្ពស់ និងសម្បូរបែបនិង ទម្រង់ពេញនិយម ព្រមទាំងជំរុញ ដល់ការលើកកម្ពស់ការបង្កើន ចំណេះដឹងផ្នែកវិទ្យា សាស្ត្រ របស់ប្រជាជនទាំងមូល ដើម្បីរួមចំណែកថ្មីៗ ក្នុងការសម្រេចបាននូវខ្លួនទីពឹងខ្លួន ផ្នែកវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាកម្រិតខ្ពស់ និងការជំរុញ ដល់ការធ្វើនើបកម្ម តាមបែបចិន ។
ដំណើរសិក្ខាសាលាចល័តកិច្ចសិក្សា របស់បណ្ឌិតសភាចារ្យនិងអ្នកជំនាញ” វិទ្យាសាស្រ្តនិងប្រទេសចិន” ត្រូវបានចាប់ផ្តើម នៅក្នុងខែធ្នូ ឆ្នាំ ២០០២ ហើយបានអនុវត្តសកម្មភាព ផ្សព្វផ្សាយវិទ្យាសាស្ត្រជាង ២០០០ នៅទូទាំងប្រទេសចិន រហូតមកដល់ពេលនេះ ៕ វិទ្យុមិត្តភាពកម្ពុជាចិន


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top