ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រជាជនអឺរ៉ុប កំពុងមើលឃើញថា ការផ្តល់ជំនួយឥតឈប់ឈរដល់អ៊ុយក្រែន មិនបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះទេ ប៉ុន្តែផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
លោកពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីដែលលើកឡើងដោយវិមានក្រឹមឡាំងថា “យើងកំពុងមើលឃើញថា មតិសាធារណៈនៅអឺរ៉ុប កំពុងផ្លាស់ប្តូរ។
លោក ពូទីន បានកត់សម្គាល់ថា ប្រជាជនអឺរ៉ុបកំពុងមើលឃើញថា ការគាំទ្រគ្មានទីបញ្ចប់របស់ពួកគេ សម្រាប់អ៊ុយក្រែន តាមពិតគឺជាការខ្ជះខ្ជាយលុយ និងការខិតខំប្រឹងប្រែង ហើយផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក ដែលមានបំណងចង់ពន្យារវិបត្តិអ៊ុយក្រែនប៉ុណ្ណោះ។
លោក ពូទីន បានបន្ថែមថា វាមានចម្ងល់ថាតើគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន នៅអ៊ុយក្រែន ពិតជាបម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនអាមេរិក ឬយ៉ាងណា៕ ប្រែសម្រួល ឈូក បូរ៉ា