ព័ត៌មានអន្តរជាតិ

តួគី រឹតបន្តឹងច្បាប់គ្រប់គ្រងអន្តោប្រវេស ទោះកំពុងព្យាយាមបំពេញលក្ខខណ្ឌរបស់អឺរ៉ុប

បរទេស៖ យោងតាមការចេញផ្សាយរបស់​ RTបានឲ្យដឹងថា ប្រទេសតួគី នឹងធ្វើការកែប្រែច្បាប់គ្រប់គ្រងជនអន្តោប្រវេស ដែលមានភាពកាន់តែលំបាកជាងមុនក្នុងការស្វែងរកសញ្ជាតិ សម្រាប់ក្រុមអន្តោប្រវេសទាំងនោះនៅក្នុងប្រទេសទី៣។

ប្រភពដដែលបានបន្តទៀតថា រដ្ឋាភិបាលក្រុងអង់ការ៉ាបានសម្រេចចិត្ត ក្នុងការកែប្រែច្បាប់នេះទោះបីជាក្នុងពេលវេលាដែលខ្លួនកំពុងស្វែងរកលទ្ធភាពបន្ថែមទៀត ក្នុងការចួលរួមជាបេក្ខភាព របស់សហគមអឺរ៉ុបក្តី។

ប្រភពសុំមិនបញ្ចេញឈ្មោះបាននិយាយថា មន្ត្រីអន្តោប្រវេសន៍តួគី មានបំណងដាក់ចេញនូវវិធានការដ៏រឹងមាំបន្ថែមទៀត ដើម្បីពិនិត្យលើពាក្យសុំសិទ្ធិជ្រកកោន ជាពិសេសពលរដ្ឌអន្តោប្រវេសដែលមានប្រភពមកពីប្រទេសស៊ីរី។

បន្ថែមទៀតថាអឺរ៉ុបបានបង្ហាញនូវ ការព្រួយបារម្ភចំពោះលទ្ធភាព នៃជនចំណាកស្រុកដែលទទួលបានទិដ្ឋាការ EU តាមរយៈតួគី នឹងអាចនាំឱ្យមានការហូរចូល នៃអតីតអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសផ្សេងទៀត នៅក្នុងប្លុកតាមរយៈទីក្រុងអង់ការ៉ា។

ក្នុងនោះអឺរ៉ុប ក៏តែងតែមានការព្រួយបារម្ភផងដែរថា នឹងមានការអនុញ្ញាតឱ្យប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើនចូលទៅក្នុងសហភាពអឺរ៉ុប និងការពង្រីកព្រំដែនរបស់ប្លុកឆ្ពោះទៅភាគខាងកើតឆ្ពោះទៅកាន់ប្រទេសស៊ីរី អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ផង៕ ប្រែសម្រួល៖ស៊ុនលី

To Top