ព័ត៌មានអន្តរជាតិ

លោក Blinken អះអាងថា ការដាក់ទណ្ឌកម្ម របស់អាមេរិក លើរដ្ឋមន្ត្រីការពារជាតិចិន មិនមែនជាឧបសគ្គ សម្រាប់ទំនាក់ទំនង

ប្រភព ៖ Xinhua

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា សហរដ្ឋអាមេរិកគួរតែដកទណ្ឌកម្មឯកតោភាគីរបស់ខ្លួនលើប្រទេសចិន ដើម្បីស្តារទំនាក់ទំនងយោធា និងយោធាឡើងវិញ ហើយទីក្រុងប៉េកាំង មិនដែលបដិសេធការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនោះឡើយ។

សហរដ្ឋអាមេរិក មិនចាត់ទុកការ ដាក់ទណ្ឌកម្មប្រឆាំងនឹង ថ្នាក់ដឹកនាំយោធាចិនថា ជាឧបសគ្គ ក្នុងការរក្សាទំនាក់ទំនង រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរនោះទេ ដោយបានហៅការមិនមានឆន្ទៈរបស់ទីក្រុងប៉េកាំង ក្នុងការចូលរួមក្នុងទំនាក់ទំនងបែបនេះថាជា “ការសម្រេចចិត្តនយោបាយ” ។

លោក Blinken បានប្រាប់អ្នកសារព័ត៌មានថា “ទណ្ឌកម្មទាំងនោះមិនរារាំងរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu មិនឱ្យចូលរួម ឬយើងចូលរួមជាមួយគាត់នោះទេ វាគឺជាការសម្រេចចិត្តខាងនយោបាយ សម្រាប់ប្រទេសចិន ក្នុងការសម្រេចចិត្តថាតើគាត់គួរចូលរួមឬអត់” ។

លោកបានបន្តទៀតថា ទីក្រុងវ៉ាស៊ីនតោន “បានបញ្ជាក់យ៉ាងច្បាស់” ទៅកាន់ទីក្រុងប៉េកាំងថា ការរក្សាទំនាក់ទំនងទ្វេភាគីរវាងយោធា និងយោធា គឺជា “ការទទួលខុសត្រូវ” ដើម្បីជៀសវាងការគណនាខុស និងការយល់ឃើញខុស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top