ព័ត៌មានអន្តរជាតិ

ភាគរយនៃការចាកចេញពីអឺរ៉ុប​ របស់ហុងគ្រីកើន ឡើងខ្ពស់

AFP

បរទេស៖អតីតប្រធានធនាគារជាតិនៃប្រទេស ហុងគ្រី បានធ្វើការថ្លែងជាមួយនឹងក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទម្សិលមិញថាការចាកចេញរបស់ប្រទេសហុងគ្រីពីសហភាពអឺរ៉ុប អាចនឹងក្លាយទៅជាការពិតនៅពេលខាងមុខនេះ។

យោងតាមការចេញផ្សាយរបស់ RT លោកបានបន្តទៀតថា របៀបនៃការចាកចេញរបស់អង់គ្លេសពីអឺរ៉ុបឬ Brexit នឹងអាចក្លាយទៅជារបៀបដែលហុងគ្រី នឹងប្រើប្រាស់សម្រាប់ចាកចេញពីអឺរ៉ុបដូចគ្នាដែរ។

លោកពន្យល់ថាលទ្ធភាពដែលហុងគ្រីអាចនឹងសម្រេចចិត្តចាកចេញ កាលពីឆ្នាំកន្លងទៅមានតែ១០ ភាគរយប៉ុណ្ណោះប៉ុន្តែមកដល់ឆ្នាំនេះលទ្ធភាពនេះ បានកើនឡើងទៅដល់២០និង៣០ភាគរយ។

បន្ថែមពីលើបញ្ហាគោលនយោបាយសម្រាប់ ជនភៀសខ្លួនមិនត្រូវគ្នាផងនោះបញ្ហានៃការកើនឡើង នៃអត្រាអតិផរណារបស់ប្រទេស និងការបង្ខាំងទុកថវិការបស់សហភាពអឺរ៉ុប ចំនួន៣០ពាន់លានដុល្លារ ក្នុងការផ្តល់មូលនិធិដល់ទីក្រុង Budapest បានបង្កទៅជាការព្រួយបារម្ភថារដ្ឋាភិបាល នៃប្រទេសហុងគ្រីនឹងបង្វែរប្រទេសនេះ ទៅក្នុងស្ថានភាពដែលត្រូវដើរទៅច្រក ចេញពីសហភាពអឺរ៉ុបនោះជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top