ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានកំណត់ឱ្យសហរដ្ឋអាមេរិក ទទួលខុសត្រូវទាំងស្រុង ចំពោះ “ស្ថានភាព នៃអស្ថិរភាពពិភពលោក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Assad បានឲ្យដឹងក្នុងអំឡុងជំនួបរបស់លោកជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី សម្រាប់ប្រទេសស៊ីរី លោក Alexander Lavrentiev ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច របស់ខ្លួន “បានប្រឌិតវិបត្តិនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងបណ្តាលឱ្យមានអស្ថិរភាពពិភពលោក ដោយមានគោលបំណងបំផ្លាញជំហររបស់រុស្ស៊ី និងវត្តមានអន្តរជាតិរបស់ខ្លួន” ។
លោកបានបន្ថែមថា ជំហរដ៏ម៉ឺងម៉ាត់របស់រុស្ស៊ី ចំពោះលោកខាងលិច និងសហរដ្ឋអាមេរិក គឺជាកត្តាដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យពិភពលោកមានពហុប៉ូលមួយ។
ប្រធានាធិបតីស៊ីរីរូបនេះ ក៏បានពិភាក្សាជាមួយបញ្ហាក្នុងតំបន់ Lavrentiev ដូចជាការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរី និងតម្រូវការ សម្រាប់ការដកកងកម្លាំងតួកគី ចេញពីភាគខាងជើងស៊ីរីផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា