ព័ត៌មានអន្តរជាតិ

រុស្សី ចិន គ្រោងបង្កើតកម្មវិធី Visa Free​សម្រាប់ការធ្វើដំណើររវាងគ្នា

ប្រភព៖ Xinhua

បរទេស៖រដ្ឋមន្ត្រីសេដ្ឋកិច្ច នៃប្រទេសរុស្សី លោក Maksim Reshetnikov បានលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា ប្រទេសរុស្សីនឹងចាប់ផ្តើមអនុវត្តកម្មវិធីធ្វើដំណើរ ដោយមិនចាំបាច់ មានទិដ្ឋាការ ជាមួយនឹងចិនក្នុងពេលឆាប់ៗ ខាងមុខនេះហើយ។

យោងតាមការ ចេញផ្សាយរបស់ RT សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេលទស្ស នកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរ រវាងប្រទេសទាំងពីរកាលពីថ្ងៃពុធម្សិលមិញ ដោយសង្ឃឹមថាកម្មវិធីនេះនឹងអាចជួយបង្កើន ភ្ញៀវទេសចររវាងប្រទេសទាំងពីរ ដែលជឿជាក់ថា នឹងមានទៅដល់១០លាននាក់ក្នុងឆ្នាំនេះ។

លោករដ្ឋមន្ត្រីបាននិយាយថា៖ ដើម្បីរៀបចំការធ្វើដំណើរឆ្លងកាត់ប្រទេសរុស្ស៊ីបានយ៉ាងឆាប់រហ័ស យើងនឹងមានទិដ្ឋាការ អេឡិចត្រូនិកចាប់ពីថ្ងៃទី១ខែសីហាហើយនៅកាលបរិច្ឆេទដូចគ្នានេះ យើងមានគម្រោងនឹងចាប់ផ្តើមការធ្វើដំណើរដោយគ្មានទិដ្ឋាការជាក្រុមជាមួយប្រទេសអ៊ីរ៉ង់ និងប្រទេសចិនផងដែរ។

គួរឲ្យដឹងដែរថា បន្ថែមលើសពីនេះ រដ្ឋាភិបាលទីក្រុងម៉ូស្គូ ក៏បានយល់ព្រមរួច ហើយលើបញ្ជីប្រតិបត្តិករទេសចរណ៍ ជាមួយប្រទេសទាំងពីរ ហើយក្រុមអ្នកទេសចរដំបូងគេ ត្រូវបានគេរំពឹងថា នឹងមកដល់គឺនឹងធ្វើឡើងក្នុងរយៈ ពេលប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី

To Top