ព័ត៌មានអន្តរជាតិ

លោក Zelensky ប្រើប្រាស់ច្បាប់ អជ្ញាសឹក ដើម្បីបញ្ជៀសការបោះឆ្នោត

ប្រភព៖ AFP

រទេស៖ប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃពុធបានធ្វើការ ដាក់បញ្ជូនសំណើររួចរាល់ហើយ ក្នុងការបន្តដាក់ប្រទេសនៅក្នុង ដំណាក់កាលគ្រោះអាសន្នឬ State of Emergency នៅឡើយ។

យោងតាមការ ចេញផ្សាយ របស់ RT បានសរសេរទៀតថា ក្នុងន័យនេះ បានបញ្ចាក់ថា ប្រទេសអ៊ុយក្រែន នឹងមិនអាចប្រារព្វកម្មវិធីបោះឆ្នោត នៅសភាជាតិរបស់ខ្លួនបានឡើយដែលជាទូទៅ គឺគ្រោងនឹងធ្វើឡើង នៅក្នុងខែតុលាខាងមុខ នេះ។

គួរឲ្យដឹងដែរថា Zelensky បានប្រកាសច្បាប់អាជ្ញាសឹក តាំងតែពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២មកម្ល៉េះ ហើយបានបន្តវាចាប់តាំង ពីពេលនោះមក ដោយការបន្ថែមរយៈពេល៩០ ថ្ងៃចុងក្រោយបំផុតត្រូវ បានប្រកាសនៅថ្ងៃទី២០ ខែឧសភា ហើយនឹងផុតកំណត់នៅថ្ងៃទី ១៨ខែសីហា ខាងមុខនេះ។

ជាទូទៅយោងតាមច្បាប់អ៊ុយក្រែន ការបោះឆ្នោតសភានឹងធ្វើឡើង មិនលើសពីថ្ងៃទី២៩ ខែតុលាឡើយ ជាមួយនឹង រដូវកាលយុទ្ធនាការរយៈពេល៦០ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃទី២៨ខែសីហាប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានសម្រេចចិត្តហាមឃាត់ការឃោសនាបោះឆ្នោត និងការបោះឆ្នោតក្នុងអំឡុងពេលច្បាប់ អាជ្ញាសឹកលើកនេះ៕
ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top