បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធបានថ្លែងថា ការបង្កើតស្ថាប័នហិរញ្ញវត្ថុ ជំនួសមួយវាគឺពិតជា ការខិតខំប្រឹងប្រែងដ៏លំបាកពិតមែន ប៉ុន្តែជាការចាំបាច់បំផុតពីព្រោះថា នៅពេលនេះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រើប្រាស់និងបំពាក់អាវុធថ្មី ដែលជាក្រដាសប្រាក់ដុល្លារអាមេរិករបស់ពួកគេ។
យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងរបស់លោក Putin មួយនេះត្រូវបានធ្វើឡើងនៅក្នុងជំនួប របស់លោកជាមួយនឹងលោកស្រី Dilma Rousseff ដែលជាប្រធានធនាគារ New Development Bank នៅក្នុងទីក្រុង St. Petersburg កាលពីថ្ងៃពុធម្សិលមិញ។

លោកស្រីអតីតប្រធានាធិបតីប្រេស៊ីលរូបនេះ បានចូលកាន់តំណែងជាប្រធានធនាគារអភិវឌ្ឍន៍ របស់ប្លុកសេដ្ឋកិច្ច BRICS កាលពីខែមីនា កំពុងមានវត្តមានស្ថិតនៅក្នុងទីក្រុង St. Petersburg ដើម្បីជួបជាមួយលោក Putin នៅមុនកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកក្នុងសប្តាហ៍នេះ។
គួរឲ្យដឹងដែរថា សហរដ្ឋអាមេរិក មានចំណែកប្រហែល ២០ភាគរយ នៃទិន្នផលសេដ្ឋកិច្ចពិភពលោក ប៉ុន្តែច្រើនជាង៥០ភាគរយ នៃទុនបម្រុងរូបិយប័ណ្ណពិភពលោក ត្រូវបានទុកជាប្រាក់ដុល្លារ។

ដូច្នេះអាមេរិកមានលទ្ធភាព ក្នុងការធ្វើការងារមួយចំនួន ដែលប្រឆាំងនឹងរុស្សិក៏បាន ឬប្រទេសណាក៏បានដូចជា ការបង្កកទុនបំរុងព និងការទប់ស្កាត់ការចូលប្រើប្រព័ន្ធទូទាត់ SWIFT ដែលវាបានបានបង្កើននូវ ការព្រួយបារម្ភនៅក្នុងប្រទេសផ្សេងទៀតថា វិធានការបែបនេះអាចកំណត់គោលដៅ ពួកគេនាពេលអនាគតផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
