បរទេស៖ ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ត្រូវបានគេចាត់ទុកថា មានសមត្ថកិច្ចដើម្បីអាចប្រឈមមុខនឹង ការចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ នៅក្នុងតុលាការមនុស្សពេញវ័យក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក បន្ទាប់ពីគេបានចោទប្រកាន់ថា ក្មេងប្រុសរូបនេះ បានបាញ់សម្លាប់ម្តាយរបស់ខ្លួនឯង អំឡុងពេលមានជម្លោះ រឿងឧបករណ៍វីដេអូហ្គេមកាលពីខែវិច្ឆិកា ឆ្នាំមុន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sara Waldschmidt រដ្ឋអាជ្ញានៅ Milwaukee County បាននិយាយទៅកាន់តុលាការកាលពីថ្ងៃពុធថា “គាត់បានដឹងថាសំណុំរឿងរបស់គាត់ ស្ថិតនៅក្នុងតុលាការពេញវ័យ គាត់ដឹងថាករណីរបស់គាត់ជាបទឧក្រិដ្ឋ គាត់ដឹងថាមានពីរប្រភេទគឺបទឧក្រិដ្ឋ និងបទមជ្ឈិម” ហើយគាត់ក៏ដឹងថា វាធ្ងន់ធ្ងរផងដែរ”។
ចៅក្រមប្រចាំមណ្ឌល Milwaukee County គឺលោកស្រី Jane Carroll បានឈានដល់ការសន្និដ្ឋានដូចគ្នា កាលពីថ្ងៃពុធបន្ទាប់ពីបានស្តាប់សក្ខីកម្ម ពីអ្នកចិត្តសាស្រ្តពីរនាក់ដែលបាន ពិនិត្យក្មេងប្រុសនោះដែលមាន អាយុដប់ឆ្នាំនៅពេលកើតហេតុ។ អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តម្នាក់បានរកឃើញថា ក្មេងប្រុសនេះដឹងច្បាស់អំពីធម្មជាតិ នៃការផ្លាស់ប្តូរប្រឆាំងនឹងគាត់ ខណៈដែលម្នាក់ទៀតឈានដល់ ការសន្និដ្ឋានផ្ទុយពីនេះ ភាគច្រើនដោយសារតែអាយុរបស់ចុងចោទ។
ក្នុងការសម្រេចចិត្តរបស់លោកស្រី Jane Carroll បានបញ្ជាក់ពីការជឿជាក់របស់លោកស្រីថា ក្មេងប្រុសនេះ «មានសមត្ថភាពដឹងពីដំណើរការប្រឆាំងនឹងគាត់»។
ការចោទប្រកាន់នេះមានប្រភពមកពី ការបាញ់ប្រហារដែលម្តាយ របស់ក្មេងប្រុសអាយុ ៤៤ ឆ្នាំបានស្លាប់ ដែលត្រូវបានចោទប្រកាន់បន្ទាប់ពីគាត់ បានបដិសេធមិនទិញឧបករណ៍ លេងហ្គេមបំពាក់លើក្បាល Oculus ដើម្បីប្រើក្នុងការលេងហ្គេមវីដេអូ។ របាយការណ៍បានបង្ហាញជាបឋមថា ក្មេងប្រុសរូបនេះបានភ្ជុងកាំភ្លើង ទៅកាន់ម្ដាយរបស់ខ្លួនក្នុងបំណងបាញ់ទៅជញ្ជាំងដើម្បី «បំភ័យគាត់»។ ក្រោយមក ម្តាយក្មេងប្រុសរូបនេះ ក៏ត្រូវគ្រាប់ពេលគាត់ដើរចូលពីមុខកាំភ្លើង, នេះបើតាមអ្វីដែលក្មេងប្រុសរូបនោះ បានប្រាប់ប៉ូលិស៕
ប្រែសម្រួលៈ ណៃ តុលា