ព័ត៌មានអន្តរជាតិ

កាសែត​អាមេរិក ៖ ធនាគារខ្នាតតូច តាមអនឡាញ បានផ្តល់ប្រាក់កម្ចី ឱ្យលោក Trump ២២៥លានដុល្លារ ដើម្បីជួយជំរុញ ដំណើរការប្រជែង តំណែងប្រធានាធិបតី ឆ្នាំ ២០២៤

ប្រភព ៖ xinhua

បរទេស ៖ ធនាគារ Axos ដែលជាស្ថាប័នហិរញ្ញវត្ថុតែមួយគត់ តាមអ៊ីនធឺណិត ដែលស្គាល់តិចតួច ដែលនាយកប្រតិបត្តិ គឺជាម្ចាស់ជំនួយ គឺលោក Donald Trump បានយល់ព្រមនូវទឹកប្រាក់ ចំនួន ២២៥ លានដុល្លារ ជាប្រាក់កម្ចី “សំខាន់” ដល់អតីតប្រធានាធិបតីអាមេរិក ដើម្បីជួយជំរុញ ដំណើរការប្រធានាធិបតី ឆ្នាំ ២០២៤ និងអាជីវកម្ម ដែលមានបញ្ហា របស់លោក បន្ទាប់ពីអតីតអ្នកផ្តល់ប្រាក់កម្ចី យូរអង្វែងរបស់គាត់បានកាត់ផ្តាច់ ទំនាក់ទំនង, នេះបើតាមកាសែត Washington Post បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកវិភាគហិរញ្ញវត្ថុលោក Bert Ely បានប្រាប់កាសែត Washington Post ថា “វាមានសារៈសំខាន់ណាស់ ដែលនរណាម្នាក់បានផ្តល់ឥណទាន ដល់លោក Donald Trump ឬគាត់អាចមានប្រាក់កម្ចី ដែលអាចបានមកពីការរឹបអូស” ហើយ​នោះ​ក៏​ជា​កត្តា​សំខាន់​សម្រាប់​គាត់​ ក្នុង​ផ្នែក​នយោបាយ​ផង​ដែរ»។

យោងតាមកាសែត Washington Post , ធនាគារបានពង្រីកប្រាក់កម្ចី ហិរញ្ញវត្ថុជាច្រើនដល់លោក Trump មួយថ្ងៃ បន្ទាប់ពីលោកត្រូវ បានទម្លាក់ ដោយក្រុមហ៊ុនគណនេយ្យ ដ៏យូររបស់គាត់ គឺក្រុមហ៊ុន Mazars បន្ទាប់ពីមានកុបកម្មនៅថ្ងៃទី ៦ ខែមករា នៅឯវិមានកាពីតូល សហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។ ក្នុងការធ្វើដូច្នេះ ក្រុមហ៊ុន Mazars បានព្រមានស្ថាប័នផ្សេងទៀតឱ្យប្រុងប្រយ័ត្នចំពោះ “សេចក្តីថ្លែងការណ៍ អំពីស្ថានភាពហិរញ្ញវត្ថុ” របស់លោក Trump ដែលជាការប្រកាស ដែលត្រូវបានប្រើជាញឹកញាប់ ដើម្បីកំណត់សមត្ថភាព របស់អ្នកខ្ចីក្នុងការសងប្រាក់កម្ចី។

ជាក់ស្តែង ដោយមិនមានការ ភ័យខ្លាច លោក Gregory Garrabrants ដែលជានាយកប្រតិបត្តិនៃធនាគារ Axos និងជាអ្នកទទួលជំនួយ ញឹកញយពីអ្នកសាធារណរ បានចុះហត្ថលេខាលើប្រាក់កម្ចីចំនួន ១០០លានដុល្លារ ដើម្បីប្រើប្រាស់សម្រាប់អគារ Trump Tower ក្នុងទីក្រុងញូវយ៉ក ដែលជាអគារខ្ពស់ ៥៨ជាន់ ដែលជាលំនៅដ្ឋានចម្បង របស់អតីតប្រធានាធិបតីរហូតដល់ឆ្នាំ ២០១៩ ។ នេះបើតាម WaPo បានរាយការណ៍៕
ប្រែសម្រួលៈ ណៃ តុលា

To Top