បរទេស៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល រុស្សី-អាហ្វ្រិក កាលពីថ្ងៃសុក្រម្សិលមិញ នាទីក្រុង St.Petersburg លោក Vladimir Putin បានប្រកាសថា រដ្ឋាភិបាលរុស្សី បានសម្រេចចិត្ត ក្នុងការលប់ចោលបំណុល ប្រមាណជាជាង២០ពាន់លានដុល្លារ ដែលប្រទេសជាច្រើន ក្នុងតំបន់អាហ្វ្រិកបានជំពាក់។
យោងតាមការចេញផ្សាយ របស់ RT លោកប្រធានាធិបតីរុស្សីរូបនេះ ក៏បានថែមទាំងប្រកាសផងដែរ ក្នុងការផ្គត់ផ្គង់ជំនួយបន្ថែមជាច្រើនទៀត ដើម្បីជួយដល់ការអភិវឌ្ឍ របស់ប្រទេសទាំងនោះនិង ទ្វីបអាហ្វ្រិកទាំងមូលផងដែរ ។
មុនមួយថ្ងៃ លោកប្រធានាធិបតី ក៏បានបញ្ជាក់ដែរថា រុស្ស៊ីនឹងផ្តល់ឲ្យប្រទេសដែលក្រីក្រខ្លាំង នៅក្នុងទ្វីបនេះដោយឥតគិតថ្លៃជាមួយនឹងគ្រាប់ធញ្ញជាតិរាប់ម៉ឺនតោនផងដែរ ដែលមានដូចជាប្រទេស Burkina Faso, Zimbabwe, Mali, Somali, Central African និង Eritrea ៕
ប្រែសម្រួល៖ស៊ុនលី