ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) នៅក្នុងខេត្ត Punjab ដែលស្ថិតនៅភាគខាងកើត នៃប្រទេសប៉ាគីស្ថាន បានចាប់ខ្លួនភេរវករបានចំនួន ១៧នាក់ នៅក្នុងអំឡុងពេលប្រតិបត្តិការ ផ្អែកលើការស៊ើបការណ៍សម្ងាត់ ដែលបានរាយការណ៍ ។
នាយកដ្ឋាន CTD ប្រចាំនៅខេត្ត Punjab បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិករបស់CTD ប៉ូលិសខេត្ត Punjab បានធ្វើប្រតិបត្តិការជាច្រើន នៅក្នុងស្រុកផ្សេងៗគ្នានៃខេត្តនេះ ដើម្បីទប់ស្កាត់សកម្មភាពភេរវកម្ម ដោយចាប់ខ្លួនភេរវករបានចំនួន ១៧នាក់ ។
សេចក្តីថ្លែងការណ៍របស់ CTD បានឲ្យដឹងថា ភេរវករដែលត្រូវបានគេចាប់ខ្លួនទាំងនោះ ជាសមាជិករបស់ក្រុម ដែលគេបានហាមឃាត់ រួមមាន ក្រុម Tehrik-e-Taliban Pakistan និងរដ្ឋឥស្លាម ។ សេចក្តីថ្លែងការណ៍របស់ CTD បានដាក់ថា ពួកគេកំពុងរៀបចំផែនការវាយប្រហារ កន្លែងគោរពបូជា និងជនស៊ីវិល ព្រមទាំងជនបរទេសនៅក្នុងខេត្តនេះផងដែរ ។
ក្រុមអ្នកអនុវត្តច្បាប់ក៏បានរឹបអូស បានឃ្លាំងអាវុធមួយចំនួន រួមទាំងគ្រាប់បែកដៃ ឧបករណ៍បំផ្ទុះ គ្រឿងផ្ទុះ សម្ភារៈហាមឃាត់ និងខិតប័ណ្ណក្នុងអំឡុងពេល ប្រតិបត្តិការនោះដែរ ។
ប៉ូលិសបានរៀបចំសំណុំរឿង ដាច់ដោយឡែកមួយទៀតប្រឆាំងនឹង ការចាប់ខ្លួនដែលត្រូវបានពួកគេ ធ្វើការប្តូរទីតាំងមិនទាន់ស្គាល់ច្បាស់ ដើម្បីស៊ើបអង្កេតបន្ថែមទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា