ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនយក្ស ផលិតអាវុធ របស់អាល្លឺម៉ង់​ នឹងដំណើរការទីតាំង សម្រាប់ជួសជុល រថក្រោះនៅអ៊ុយក្រែន

ប្រភព ៖AFP

បរទេស ៖ ប្រធានប្រតិបតិ្តក្រុមហ៊ុន ផលិតអាវុធដ៏សំខាន់មួយរបស់អាល្លឺម៉ង់ Rheinmetall បានប្រកាសថាទីតាំងសម្រាប់ជួសជុលរថក្រោះ Leopard 2 មួយកន្លែងនឹងអាចដំណើរការ នៅក្នុងប្រទេសអ៊ុយក្រែន ហើយនៅរដូវក្តៅនេះ។

លោក Armin Papperger ប្រធានប្រតិបត្តិ Rheinmetall បានថ្លែងថា ពួកយើងចង់ចាប់ផ្តើមប្រតិបត្តិការ នៃទីតាំងនេះឲ្យបានឆាប់បំផុត នៅរដូវក្តៅនេះហើយកន្លងមកយើង បានហ្វឹកហាត់ក្រុមការងារជនជាតិ អ៊ុយក្រែន នៅក្នុងប្រទេសអាល្លឺម៉ង់រួចទៅហើយ។

គួរឲ្យដឹងដែរថារថក្រោះLeopard 2ជាធម្មតា ដែល ផលិតដោយអាល្លឺម៉ង់ គឺអាចជួសជុលបានលុះត្រាណា តែត្រូវបញ្ជូនទៅខាងក្រៅប្រទេស អ៊ុយក្រែនប៉ុណ្ណោះ ហើយមជ្ឈមណ្ឌល ដែលបានស្នើឡើងគឺមានបំណងកាត់បន្ថយចម្ងាយ ដែលរថក្រោះខូចៗត្រូវដឹកជញ្ជូនទាំងនោះ។

ក្រុមហ៊ុនRheinmetall បានប្រកាសជាលើកដំបូងនូវផែនការ វិនិយោគប្រមាណ២០០ លានដុល្លារសម្រាប់ផលិត និងជួសជុលរថក្រោះនៅលើទឹកដី អ៊ុយក្រែនកាលពីខែមីនា ។ ចាប់តាំងពីពេលនោះមក មន្ត្រីរុស្ស៊ីជាច្រើននាក់បានព្រមានទីក្រុងប៊ែរឡាំង និងបន្តប្រឆាំងទៅ នឹងផែនការនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

To Top