ព័ត៌មានអន្តរជាតិ

Update៖ ចិន ចេញសេចក្តីប្រកាស សញ្ញាប្រុងប្រយ័ត្ន ពណ៌ក្រហម ខណៈព្យុះទីហ្វុង Doksuri បន្តវាយលុក និងនាំឲ្យមានភ្លៀងធ្លាក់ ចុះយ៉ាងគំហុក នៅរដ្ឋធានីប៉េកាំង

ប្រភព ៖Xinhua

ប៉េកាំង ៖ ប្រភពព័ត៌មាន ចេញពីទីភ្នាក់ងារព័ត៌មានរបស់បារាំង AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថាកាលពីថ្ងៃសៅរ៍ ក្រុមសេវា អាកាសធាតុ របស់ប្រទេសចិន បានចេញសេចក្តីប្រកាស អាសន្នពណ៌ក្រហម ដែលនឹងមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីប៉េកាំង និងនៅខេត្តជុំវិញ ខណៈព្យុះទីហ្វុង Doksuri បានបោកបក់មកលើដីគោក ដែលនាំមកនូវលក្ខខណ្ឌអាកាសធាតុ ដ៏គ្រោះថ្នាក់នៅផ្នែកជាច្រើន នៃប្រទេសចិន ។

គេបានដឹងថា ព្យុះទីហ្វុង Doksuri បានវាយប្រហារ នៅក្នុងខេត្ត ហ្វូជៀ (Fujian) ស្ថិតនៅភាគខាងត្បូងកាលពីព្រឹកថ្ងៃសុក្រ ជាមួយនឹងកម្លាំងខ្យល់ខ្លាំង រហូតដល់១៧៥គីឡូម៉ែត្រ ក្នុង១ម៉ោង ហើយក្រុមសេវាឧតុនិយម របស់ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា “ឥទ្ធិពល” របស់ព្យុះនេះកំពុងត្រូវ បានគេមានអារម្មណ៍ថា នៅស្ថិតនៅភាគខាងជើង របស់ប្រទេសចិន ។

ប្រទេសចិន បាននឹងកំពុងជួបប្រទះនូវលក្ខខណ្ឌ អាកាសធាតុដ៏អាក្រក់ និងបានកត់ត្រាសីតុណ្ហភាពនៅក្នុងរដូវក្តៅនេះ ដែលជាព្រឹត្តិការណ៍ ដែលអ្នកវិទ្យាសាស្ត្រ បានអះអាងថា កំពុងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង ដោយសារការបំរ៉ែបំរួលអាកាសធាតុ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ក្រុមអ្នកជំនាញបានព្រមានថា ភ្លៀងធ្លាក់ ចុះកាលពីថ្ងៃសៅរ៍ ដែលអាចបណ្តាល ឱ្យមានគ្រោះទឹកជំនន់ កាន់តែអាក្រក់ បើធៀបនឹងខែកក្កដា ឆ្នាំ២០១២ នៅគ្រាដែលមនុស្សមានចំនួន៧៩នាក់ បានបាត់បង់ជីវិត និងមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសខ្លួនចេញ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងទៀតថា នេះជាលើកដំបូងហើយគិតចាប់តាំងពីឆ្នាំ២០១១ ដែលនេះជាការព្រមាន ពីភ្លៀងធ្លាក់ចុះខ្លាំងបែបនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top