បរទេស៖តាមផែនការនៅខែសីហាខាងមុខនេះរដ្ឋាភិបាល ទីក្រុងគៀវនិងរដ្ឋាភិបាលទីក្រុងវ់ាស៊ិនតោននឹងចូលរួមកិច្ចប្រជុំមួយដើម្បីផ្តោតសំខាន់ទៅលើកិច្ចការងារធានាដល់សន្តិសុខ សម្រាប់ប្រទេសអ៊ុយក្រែននាពេលអនាគត។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាកិច្ចពិភាក្សានេះ រំពឹងទុកថានឹងធ្វើឡើងនៅដើមខែសីហាឬដើមសប្តាហ៍នេះដែលវាត្រូវបានចាត់ទុកថាគឺជាធានាដល់សន្តិសុខជូនអ៊ុយក្រែន រហូតដល់ប្រទេសនេះអាចចូលរួមជាមួយសមាជិកណាតូជាផ្លូវការ។
កញ្ចប់វិធានការសម្រាប់ធានាដល់សន្តិសុខអ៊ុយក្រែននេះ ត្រូវបានគេរាយបញ្ជីនៅក្នុងកិច្ចព្រមព្រៀងទ្វេភាគីនាពេលអនាគតរវាងទីក្រុងគៀវ និងវ៉ាស៊ីនតោន ដែលមានដូចជាការពាក់ព័ន្ធនឹងជំនួយយោធា និងហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន និងក៏ដូចជា ទណ្ឌកម្ម និងការដាក់ទណ្ឌកម្មសម្រាប់អ្នកឈ្លានពានផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា កិច្ចព្រមព្រៀងដែលសម្រេចបានដោយអ៊ុយក្រែន និងប្រទេស G7 មិនពាក់ព័ន្ធនឹងយន្តការគាំទ្រជាក់លាក់ណាមួយទេ ប៉ុន្តែមានតែកិច្ចព្រមព្រៀង ក្របខ័ណ្ឌ មួយចំនួនប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី