ព័ត៌មានអន្តរជាតិ

ពលរដ្ឋរាប់ម៉ឺននាក់នៅចិន បង្ខំចិត្តជម្លៀសខ្លួនចេញ ខណៈជំនន់ទឹកភ្លៀងកំពុងបន្តកើតឡើង

Xinhua

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ចេញពីតំបន់ដែលមានហានិភ័យខ្ពស់ នៃទីក្រុងប៉េកាំង និងទីក្រុងស្ថិតនៅភាគខាងជើងប្រទេស ខណៈដែលភាគច្រើននៅទូទាំងប្រទេសចិន ត្រូវបានរងគ្រោះដោយភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំងបង្កជាជំនន់ ។

ព្យុះដ៏គ្រោះថ្នាក់បំផុតដែលមានឈ្មោះ Doksuri បានបោកបក់ឆ្ពោះទៅ ភាគខាងជើងនៃប្រទេសចិន ចាប់តាំងពីថ្ងៃសុក្រមក នៅពេលនេះព្យុះបានបោកបក់ ចូលមកដល់ទឹកដីនៅក្នុងខេត្ត Fujian ដែលស្ថិតនៅភាគខាងត្បូងហើយ បន្ទាប់ពីបានវាយលុកប្រទេសហ្វីលីពីន ដែលវាជាព្យុះទីហ្វុង ។

រដ្ឋធានីរបស់ប្រទេសចិន និងតំបន់ជុំវិញនោះត្រូវបានជន់លិចកាលពីចុងសប្តាហ៍ ហើយក្រុមមន្ត្រីបានព្រមានអំពីស្ថានភាព ដែលអាចមានគ្រោះថ្នាក់រួម មានគ្រោះទឹកជំនន់ ទឹកទន្លេឡើងខ្លាំង មានល្បាប់ភក់ និងគ្រោះបាក់ដីកើតឡើង ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា មនុស្សជាង២៧.០០០នាក់ រស់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ នៃទីក្រុងប៉េកាំងត្រូវបានជម្លៀសចេញ ហើយមនុស្សចំនួន២០.០០០នាក់ផ្សេងទៀតត្រូវបានផ្លាស់ទីលំនៅ ពីផ្នែកខ្លះនៃខេត្តជិតខាងនៃទីក្រុង Shijiazhuang នៃខេត្ត Hebei ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top