ព័ត៌មានអន្តរជាតិ

លោក Blinken៖ ​ការ​គំរាម​កំហែង​ពី ​សង្គ្រាម​នុយក្លេអ៊ែរ ​មិន​អាក្រក់​ជាង​ការ​ ប្រែប្រួល​អាកាសធាតុ​នោះទេ

Xinhua

វ៉ាស៊ីនតោន៖ កាលពីថ្ងៃសុក្រលោក Blinken បានជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ហើយបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអូស្ត្រាលីលើការ ប្រែប្រួលអាកាសធាតុ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាការប្រឆាំងនឹងព័ត៌មានមិនពិត ដែលឧបត្ថម្ភដោយរដ្ឋ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា ការគំរាមកំហែងដ៏មាន សក្តានុពលនៃសង្គ្រាមនុយក្លេអ៊ែរ គឺមិនមានគ្រោះថ្នាក់ជាងបញ្ហា ដែលមានស្រាប់នៃ ការប្រែប្រួលអាកាសធាតុនោះទេ។

លោកបានលើកឡើងថា “មែនហើយ ខ្ញុំគិតថា ​ មានរឿងខ្លះនៅខាងមុខ និងកណ្តាល ហើយមាមចចកចាំនៅមាត់ទ្វារ រួមទាំងជម្លោះ ដែលអាចកើតមាន ប៉ុន្តែគ្មានអ្វីគួរឱ្យសង្ស័យទេដែលថា អាកាសធាតុតំណាងឱ្យបញ្ហាប្រឈម ដែលមានសម្រាប់យើងទាំងអស់គ្នា” ។

លោក Blinken បានឲ្យដឹងថា នៅពេលត្រូវបានសួរពីអ្វី ដែលលោកចាត់ទុកថា ជាបញ្ហាប្រឈមកាន់តែខ្លាំង សម្រាប់មនុស្សជាតិ រវាងសង្គ្រាមនុយក្លេអ៊ែរ ឬការប្រែប្រួលអាកាសធាតុសកល ដោយលោកបានបញ្ជាក់ថា ​ការ​គំរាម​កំហែង​ពី​សង្គ្រាម​នុយក្លេអ៊ែរ ​មិន​អាក្រក់​ជាង​ការ​ប្រែប្រួល​អាកាសធាតុ​នោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top