ព័ត៌មានអន្តរជាតិ

ចិន នាំចូលប្រេងឆៅពីរុស្ស៊ី កើនឡើងដល់កំណត់ត្រា

AFP

បរទេស៖ ប្រទេសចិនបានពន្លឿន នៃការស្តុកទុកប្រេងឆៅរបស់ខ្លួន តាមរយៈការបញ្ជាទិញយ៉ាងច្រើន ពីសំណាក់ប្រទេសរុស្សី ដែលកំពុងតែធ្វើការបញ្ចុះតម្លៃ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការនាំចូលប្រេងឆៅរុស្សី មកកាន់ប្រទេសចិននៅពេលនេះ បានឈានមកដល់ចំនួនកំណត់ត្រា មិនធ្លាប់មានឡើយក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយគិតត្រឹមខែមិថុនា។

ខែមិថុនាក៏ត្រូវបានចាត់ទុកថា ជាការនាំចូលប្រេងឆៅច្រើន ជាងគេបំផុតផងដែរពីប្រទេសរុស្សី ក្នុងទំហំដល់ទៅ២,១លានបារ៉ែល ក្នុងមួយថ្ងៃទាំងប្រេងសម្រាប់កម្មវិធី ជាយុទ្ថសាស្ត្រនិងកម្មវិធីបម្រុងជាតិ។

គួរឲ្យដឹងដែរថា ក្រុមប្រទេសអ្នកផលិតប្រេង OPEC+ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្សីបាននឹងកំពុងកាត់បន្ថយ ទិន្នផលក្នុងការបូមប្រេង ក្នុងគោលបំណងដើម្បីធ្វើឱ្យមានតុល្យភាព ទីផ្សារចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top