សេនហ្សេន ៖ គម្រោងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចចំនួន៧ ដែលមានតម្លៃ ១២,១ពាន់លានយន់ (ប្រហែល ១,៧ ពាន់លានដុល្លារអាមេរិក) រវាងតំបន់ Guangdong-Hong Kong-Macao Greater Bay Area និងបណ្តាប្រទេសអាស៊ាន ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃអាទិត្យនៅទីក្រុងសេនហ្សេន ភាគខាងត្បូងប្រទេសចិន ។
ការចុះហត្ថលេខានេះ ត្រូវបានបញ្ចប់ក្នុងអំឡុង វេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចតំបន់មហាសមុទ្រ អាស៊ាន-ចិនឆ្នាំ២០២៣ ដែលដំណើរការពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា ដែលគ្របដណ្តប់លើ ការសាងសង់សួនឧស្សាហកម្ម សេដ្ឋកិច្ចឌីជីថល និងកិច្ចសហប្រតិបត្តិការកសិកម្ម។
សម្ព័ន្ធសភាពាណិជ្ជកម្មអន្តរជាតិ Greater Bay Area-ASEAN International Chamber of Commerce Alliance and China-ASEAN Think Tank Partnership ត្រូវបានបង្កើតឡើងនៅក្នុងវេទិកានេះ ។ វេទិកានេះក៏បានបង្កើត ឱ្យមានគំនិតផ្តួចផ្តើមមួយទាក់ទង នឹងភាពជាដៃគូសេដ្ឋកិច្ចនៅតំបន់ Greater Bay-ASEAN កាន់តែជិតស្និទ្ធផងដែរ ។
គំនិតផ្តួចផ្តើមនេះ ស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ វិធានការជាក់ស្តែង រួមមានការគាំទ្រ ដល់មជ្ឈមណ្ឌល ចិន-អាស៊ាន ដើម្បីបង្កើតការិយាល័យតំណាងនៅទីក្រុងសេនហ្សេន ស្វែងរកការបង្កើតមូលនិធិវិនិយោគ អភិវឌ្ឍន៍ឧស្សាហកម្ម Greater Bay Area-ASEAN រៀបចំ “Greater Bay Area-ASEAN Youth Innovation and Entrepreneurship Competition” និងការបង្កើត បណ្តាញសម្រាប់កិច្ច សហប្រតិបត្តិការក្នុង ចំណោមសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវពីភាគីទាំងពីរ។
គួរបញ្ជាក់ថា ភ្ញៀវបរទេសជាង ១៥០នាក់ រួមទាំងតំណាងមកពីរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង ១០ ទីភ្នាក់ងារការទូតក្នុងប្រទេសចិន សភាពាណិជ្ជកម្ម ក្រុមអ្នកគិត និងសហគ្រាស បានចូលរួមវេទិកានេះ៕
ប្រែសម្រួល ឈូក បូរ៉ា