ព័ត៌មានអន្តរជាតិ

ប៉ូលិសតួកគី រឹបអូសបានគ្រឿងញៀនចំនួន ៨,៥តោន នៅក្រុងអ៊ីស្តង់ប៊ុល

Xinhua

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា មន្ត្រីការិយាល័យរបស់ អភិបាលក្រុងអ៊ីស្តង់ប៊ុល បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារថា ប៉ូលិសប្រឆាំងគ្រឿងញៀនតួកគី បានរឹបអូសថ្នាំញៀនចំនួន ៨,៥តោន និងជាង២,៥លានគ្រាប់ គិតចាប់តាំងពីខែមករា នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប៉ូលិសបានអនុវត្តប្រតិបត្តិការ ប្រឆាំងគ្រឿងញៀនចំនួន ២៤.៥៣៩គ្រាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៣.២៥១នាក់ ចាប់តាំងពីខែមករាមកដល់ពេលនេះ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ខ្លួនបានប្តេជ្ញាថា នឹងខិតខំបន្ថែមទៀត ដើម្បីប្រឆាំងនឹងបទឧក្រិដ្ឋកម្ម ទាក់ទងនឹងគ្រឿងញៀន នៅក្នុងក្រុងអ៊ីស្តង់ប៊ុល ។

គួរបញ្ជាក់ថា កងកម្លាំងសន្តិសុខតួកគី បានបើកប្រតិបត្តិការជាញឹកញាប់ ប្រឆាំងនឹងការឈ្មួញគ្រឿងញៀន ដែលនេះជាផ្នែកមួយនៃ ការបង្ក្រាបនៅទូទាំងប្រទេស ដែលកំពុងបន្តលើការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top