បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសដោយមិន បានបញ្ជាក់ច្បាស់ ពីពេលវេលាថាប្រធានាធិបតី រុស្សីលោក Vladimir Putin នឹងត្រូវធ្វើដំណើរមកបំពេញ ទស្សនកិច្ចក្នុងប្រទេសតួគីក្នុងពេលឆាប់ៗនេះ។
យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងដែរថាមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាតាមទូរស័ព្ទរួចទៅហើយ និងព្រមទាំងឈានទៅដល់ការព្រមព្រៀង ក្នុងការរៀបចំផែនការបំពេញ ទស្សនកិច្ចនេះផងដែរ។
ប្រភពដដែលបានបន្តទៀតថា ប្រធានាធិបតីទាំងពីរ ក៏នឹង អាចពិភាក្សាគ្នាទៅលើបញ្ហាជាច្រើនបូក រួមទាំងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលរដ្ឋាភិបាលទីក្រុងមូស្គូបានដកខ្លួន កាលពីខែមុននោះផងដែរ។
ក្នុងអំឡុងពេលការសន្ទនា តាមទូរស័ព្ទនោះផងដែរ លោក Putin បានពន្យល់ថា ដោយសារអវត្តមាន នៃការអនុវត្តមួយផ្នែករបស់រុស្ស៊ីទៅលើកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិ វាបានធ្វើឲ្យការបន្ថែមបន្ទាប់បានបាត់បង់ អត្ថន័យអស់ទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
