បរទេស៖ លោក Phumtham Wechayachai អនុប្រធានគណបក្សភឿថៃ បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ផែនការវិលត្រឡប់ចូលស្រុកវិញរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺនៅតែមិនផ្លាស់ប្តូរ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមលោក Phumtham ដែលបានប្រាប់អ្នកយកព័ត៌មាននៅឯសភា នៅថ្ងៃព្រហស្បតិ៍ ដោយលោកានបដិសេធពាក្យចចាមអារ៉ាមអំពីការពន្យារពេលការវិលត្រឡប់មកវិញរបស់លោកថាក់ស៊ីន ដែលត្រូវបានគេជឿយ៉ាងទូលំទូលាយថា ជាមេដឹកនាំពិតប្រាកដរបស់គណបក្សភឿថៃ។
លោក Phumtham បាននិយាយនៅពេលត្រូវបានសួរថា តើកាលវិភាគសម្រាប់ការវិលត្រលប់របស់លោកថាក់ស៊ីនត្រូវបានពន្យារពេលឬអត់ថា អ្វីៗគ្រប់យ៉ាង គឺរក្សានៅដដែល។
កាលពីសប្តាហ៍មុន កូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី ផែតងតាន “អ៊ុង អ៊ីង” ស៊ីណាវ៉ាត្រា ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តី៣រូប របស់គណបក្សភឿថៃ បានប្រកាសនៅលើបណ្តាញសង្គម Instragram ថា ឪពុករបស់លោកស្រី នឹងមកដល់អាកាសយានដ្ឋានដុនមឿង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ (១០ សីហា)។
សូមជម្រាបថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាអតីតនាយករដ្ឋមន្ត្រី កំពុងរត់គេចខ្លួនបានកំពុងរស់នៅក្នុងនិរទេសខ្លួនឯងដោយបង្ខំ ចាប់តាំងពីត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦៕ ប្រែសម្រួលៈ ណៃ តុលា