ព័ត៌មានអន្តរជាតិ

គណបក្សភឿថៃ ប្រកាសបេក្ខជន ដឹកនាំនៅក្រសួងធំៗ ចំនួន៥ ពេលបង្កើតរដ្ឋាភិបាលថ្មីរួច, កូនស្រីលោកថាក់ស៊ីន ដឹកនាំក្រសួងការបរទេស

ប្រភព ៖ AFP
" "

បរទេស ៖ បន្ទាប់ពីការប្រកាស របស់ខ្លួនកាលពីថ្ងៃពុធថា គណបក្សភឿថៃ កំពុងត្រៀមខ្លួនដើម្បីបង្កើត រដ្ឋាភិបាលដោយគ្មាន គណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward ហើយនោះ គណបក្សភឿថៃ បានដាក់ផែនការ របស់ខ្លួនដើម្បីបង្កើតគណៈរដ្ឋមន្ត្រីថ្មី ជាមួយនឹងបេក្ខជន របស់ខ្លួន ដែលដឹកនាំក្រសួងធំៗចំនួនប្រាំ ។ នេះបើតាមប្រភពព័ត៌មាន ដែលដឹងពីបញ្ហានេះប្រាប់កាសែត The Nation។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា តាមគម្រោង បេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សភឿថៃ និងជាអតីតមហាសេដ្ឋី អចលនទ្រព្យ លោកស្រែតថា ថាវីស៊ីន នឹងក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ។

" "

តាមគម្រោងផែនការនោះ គឺមេដឹកនាំគណបក្សភឿថៃ លោក Chonlanan Srikaew នឹងដឹកនាំក្រសួងមហាផ្ទៃ ខណៈដែលបេក្ខជន នាយករដ្ឋមន្ត្រីម្នាក់ទៀត របស់គណបក្ស ដែលជាកូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា នឹងក្លាយជារដ្ឋមន្ត្រី ក្រសួងការបរទេស ។

" "

តំណែងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងថាមពល នឹងត្រូវធ្លាក់ទៅលើអគ្គលេខាធិការបក្ស លោក Prasert Jantararuangtong ៕

ប្រែសម្រួលៈ ណៃ តុលា

To Top