ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោស​អាមេរិក ​ដែល​កំណត់​គោលដៅ​ ក្រុមហ៊ុន​ចិន ​លើ​អ្វី​ដែល​ហៅ​ថា​ “ការ​ការពារ​ពលកម្ម​ដោយ​បង្ខំ”

Xinhua

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានសម្តែងការថ្កោលទោស​ប្រឆាំងនឹង ការប្រកាសនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក ចំពោះការបន្ថែមក្រុមហ៊ុនចិនចំនួនពីរ និងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួន របស់ពួកគេទៅក្នុងបញ្ជីឈ្មោះ អង្គភាពច្បាប់ការពារការងារ ដោយបង្ខំជនជាតិអ៊ុយហ្គ័រ។

អ្នក​នាំ​ពាក្យ​ក្រសួង​បានឲ្យដឹង​ថា ចំណាត់​ការ​នេះ​ខ្វះ​មូលដ្ឋាន​ពិត ដោយអ្នកនាំពាក្យរូបនេះបានលើកឡើងថា វាមានភាពមិនប្រាកដប្រជា និងជាការបង្ខិតបង្ខំសេដ្ឋកិច្ចធម្មតា ដោយបន្ថែមថា ប្រទេសចិន ថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើនេះ។

អ្នកនាំពាក្យរូបនេះបានបន្ដថា មិនមានការបង្ខំឱ្យធ្វើការនៅក្នុងខេត្ដស៊ីនជាំង ដោយកត់សម្គាល់ថា តាមរយៈការប្រឌិត និងការផ្សព្វផ្សាយព័ត៌មានភូតកុហក និងគ្រាន់តែចង់ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ក្នុងនាមសិទ្ធិមនុស្ស ភាគីសហរដ្ឋអាមេរិក កំពុងអនុវត្តការគំរាមកំហែង ឯកតោភាគីនៅក្នុងធម្មជាតិ និងធ្វើឱ្យខូចដល់ភាពរុងរឿង និងស្ថិរភាពរបស់ខេត្ដស៊ីនជាំង ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា “យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវការអនុវត្តខុសនេះ ហើយប្រទេសចិន នឹងចាត់វិធានការចាំបាច់ និងរក្សាយ៉ាងរឹងមាំនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ក្រុមហ៊ុនចិន” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top