ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការដែលលោកវីលៀម ឡៃ (William Lai)មេដឹកនាំរង នៃតំបន់ចិន តៃវ៉ាន់ គ្រោងនឹងឆៀងចូលទៅកាន់អាមេរិក

មានអ្នកសារព័ត៌មានបានសួរថា៖ យោងតាមដំណឹងផ្សាយឱ្យដឹងថា អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់បានប្រកាសនៅថ្ងៃទី២ខែសីហាថា លោកវីលៀមឡៃ(William Lai)មេដឹកនាំរងនៃតំបន់ចិនតៃវ៉ាន់នឹងចាកចេញពីតៃវ៉ាន់ទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីចូលរួមក្នុងពិធីឡើងកាន់មុខដំណែងរបស់ប្រធានាធិបតីប៉ារ៉ាហ្គាយនៅថ្ងៃទី១២ខែសីហា ហើយនឹង”ឆៀងចូល”ទីក្រុងNew Yorkនិងទីក្រុងSan Franciscoនៃប្រទេសអាមេរិក។តើអ្នកនាំពាក្យមានអត្ថាធិប្បាយយ៉ាងណាចំពោះការនេះ?


អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះការប្រាស្រ័យទាក់ទងជាផ្លូវការរវាងអាមេរិកនិងតំបន់ចិនតៃវ៉ាន់ ទោះតាមទម្រង់ណាក៏ដោយ ប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពឆៀងចូលទៅកាន់អាមេរិករបស់ពួកអបគមន៍ដែលចង់ឱ្យ”តៃវ៉ាន់ ឯករាជ្យ” ទោះក្រោមលេសនិងហេតុផលណាមួយ ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះភាគីអាមេរិកដែលបណ្តែតបណ្តោយនិងគាំទ្រពួកអបគមន៍ដែលចង់ឱ្យ”តៃវ៉ាន់ឯករាជ្យ”និងទង្វើបំបែកបំបាក់ប្រទេសជាតិ ទោះតាមទម្រង់ណាក៏ដោយ។ភាគីចិននឹងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះការវិវត្តនៃស្ថានការណ៍ ហើយនឹងចាត់វិធានការយ៉ាងមុតមាំនិងប្រកបដោយប្រសិទ្ធិភាពដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិ៕ (អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន )

To Top