ព័ត៌មានអន្តរជាតិ

វៀតណាម ចាត់ទុកជប៉ុន ជាដៃសេដ្ឋកិច្ចកំពូលរបស់ខ្លួន

Kyodo

ហាណូយ៖ អនុប្រធានាធិបតីវៀតណាម លោកស្រី Vo Thi Anh Xuan បានឲ្យដឹងថា វៀតណាមចាត់ទុកប្រទេសជប៉ុន ជាដៃគូសេដ្ឋកិច្ចកំពូលរបស់ខ្លួន និងកោតសរសើរ ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួន ដែលជាជំនួយដ៏ធំបំផុត ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ដែលបានផ្តល់ដោយប្រទេសអភិវឌ្ឍន៍ ។

លោកស្រី Xuan ក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយសារព័ត៌មានក្យូដូ បានចាត់ទុកការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ នៃទំនាក់ទំនងវៀតណាម-ជប៉ុន ចំពោះដំណើរទស្សនកិច្ចជាញឹកញាប់ របស់មេដឹកនាំរបស់ពួកគេ ដែលឆ្នាំនេះគឺជាខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកស្រីបានលើកឡើងថា “វៀតណាមតែងតែចាត់ទុកជប៉ុន ជាដៃគូយុទ្ធសាស្ត្រកំពូលរបស់ខ្លួន ហើយចំពោះកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទ្វេភាគី វៀតណាមក៏ចាត់ទុកជប៉ុន ជាដៃគូសេដ្ឋកិច្ចកំពូលរបស់ខ្លួនផងដែរ”។

លោកស្រី Xuan បានលើកឡើងដោយសំដៅទៅលើ ពេលវេលានៃការរាតត្បាតនៃជំងឺកូវីដ-១៩ថា “ទោះបីជាក្នុងអំឡុងពេលលំបាកក៏ដោយ ភាគីទាំងពីរបានរកឃើញមធ្យោបាយ ដើម្បីធ្វើការផ្លាស់ប្តូរជាប្រចាំ ទាំងផ្លូវការ ឬក្រៅផ្លូវការ” ។

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ កាលពីខែឧសភាឆ្នាំមុន ហើយបានជួបពិភាក្សាជាមួយ សមភាគីវៀតណាមលោក Pham Minh Chinh។ នៅឆ្នាំនេះលោក Chinh បានជួប គីស៊ីដា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ជាទីក្រុងភាគខាងលិចរបស់ ប្រទេសជប៉ុនក្នុងខែឧសភា នៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ ៕

To Top