ព័ត៌មានអន្តរជាតិ

អាមេរិក ជាឬសគល់នៃបញ្ហាទាំងអស់ នៅមជ្ឈឹមបូព៌ា

Xinhua

យេរ៉ូសាឡឹម៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា លោក Sayyed Hassan Nasrallah មេដឹកនាំក្រុម Hezbollah របស់ប្រទេសលីបង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជា “ឫសគល់” នៃបញ្ហាទាំងអស់នៅមជ្ឈិមបូព៌ា។

កាសែតអង់គ្លេស The Jerusalem Post បានឲ្យដឹងនៅក្នុងរបាយការណ៍ នៅលើគេហទំព័ររបស់ខ្លួនថា នៅក្នុងសុន្ទរកថារបស់លោក ទៅកាន់ពិធីរំលឹកវិញ្ញាណក្ខន្ធ អ្នកប្រាជ្ញមូស្លីមលីបង់ លោក Nasrallah បានលើកឡើងថា “បញ្ហាចម្បងនៅមជ្ឈិមបូព៌ា គឺជាការជ្រៀតជ្រែកដ៏អាស្រូវ និងការជ្រៀតជ្រែករបស់អាមេរិក នៅក្នុងអ្វីគ្រប់យ៉ាង”។

លោក Nasrallah ត្រូវបានដកស្រង់សម្តីថា “យើងកំពុងប្រឈមមុខនឹងវប្បធម៌ និងគោលនយោបាយផ្អែកលើការចុះចូល ចំពោះជនជាតិអាមេរិក ដែលបំពានលើការសន្យា របស់ពួកគេទាំងអស់” ។

លោក​បាន​លើកឡើងថា “ដំណោះស្រាយ​រដ្ឋ​ពីរ​កំពុង​រសាត់ ​ទៅ​ដោយ​សារ​តែ​អាមេរិក​” ដោយ​សំដៅ​ទៅ​លើ​ភាព​អសកម្ម ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បញ្ចប់​ភាព​ជាប់គាំង​ក្នុង​ដំណើរការ​ សន្តិភាព​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ចាប់តាំងពី​ឆ្នាំ ២០១៤។

លោកក៏បានឲ្យដឹងផងដែរថា ប្រជាជនលីបង់ដែលកំពុងត្អូញត្អែរ អំពីរដ្ឋមន្ត្រីគួរតែជំនួសមកវិញ “កំហឹងរបស់ពួកគេ លើអាមេរិក ដែលឈ្លានពាន ដែលបណ្តាលឱ្យមានការខ្វះខាត ថាមពលនៅក្នុងប្រទេសលីបង់ ដោយសារតែការហាមឃាត់របស់អាមេរិក លើឧស្ម័នអេហ្ស៊ីប និងអគ្គិសនីហ្សកដានី” ។

លោក Nasrallah ជា​អ្នក​រិះគន់​សហរដ្ឋ​អាមេរិក​ជា​យូរ​មក​ហើយ។ កាលពីខែមីនា លោកបានចោទប្រកាន់ សហរដ្ឋអាមេរិកថាជាដៃគូ នៅក្នុងអំពើពុករលួយរបស់ប្រទេសលីបង់ ហើយកំពុងរារាំងប្រាក់បញ្ញើ ប្រាក់កម្ចី និងការវិនិយោគពីការចូល ទៅដល់ប្រទេសនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top