បរទេស៖ ក្រសួងការបរទេសពាណិជ្ជកម្មកាលពីសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភីបាលក្រុងតេហរ៉ង់ បានពិភាក្សាគ្នាទៅលើកិច្ចសហប្រតិបត្តិការរវាងតំបន់ សេដ្ឋកិច្ចពិសេសដើម្បីជុំរុញពាណិជ្ជកម្មនិងវិនិយោគ។
រដ្ឋមន្ត្រីលោក Dmitry Volvach បានថ្លែងប្រាប់ទៅកាន់មន្ត្រីរបស់អ៊ីរ៉ង់ អំពីវិស័យបច្ចេកវិទ្យានិងប្រព័ន្ធដឹកជញ្ជូន នៅក្នុងប្រទេសរុស្សី ព្រមទាំងសក្តានុពលនានាសម្រាប់ការវិនិយោគ និងធ្វើអាជីវកម្មជាមួយគ្នាផងជាពិសេសសហជីព នៃវិស័យទាំងនេះ។
លោកបានបន្តទៀតថា៖ សកម្មភាពរបស់សហជីពនេះគឺសំដៅធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងភស្តុភាររវាងរុស្ស៊ី និងបណ្តាប្រទេស នៃតំបន់ និងរដ្ឋនានា នៃតំបន់ Caspian ឆ្ពោះទៅច្រករបៀងដឹកជញ្ជូនអន្តរជាតិខាងជើងខាងត្បូង។
គួរឲ្យដឹងដែរថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអ៊ីរ៉ង់ បាននិងកំពុងពង្រីកយ៉ាងឆាប់រហ័ស ចំពេលដែលលោកខាងលិច ដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសទាំងពីរហើយ គិតត្រឹមចន្លោះខែមករាដល់ខែតុលាឆ្នាំ២០២២ពាណិជ្ជកម្មរវាងទីក្រុងម៉ូស្គូ និងទីក្រុងតេហេរ៉ង់ បានឈានដល់៤ពាន់លានដុល្លារ ដែលលើសពីតួលេខសម្រាប់ឆ្នាំ២០២១ ទាំងមូល៕ ប្រែសម្រួល៖ស៊ុនលី