ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រអង្រួននៅភាគខាងជើង នៃប្រទេសអាហ្សង់ទីន ។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ ហៅកាត់ GFZ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ បានវាយមកលើប្រហារខេត្ត Santiago Del Estero ប្រទេសអាហ្សង់ទីន នៅវេលាម៉ោង០៧និង២០នាទីកាលពីថ្ងៃសៅរ៍ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះដែលមានជម្រៅ៦២០.៣គីឡូម៉ែត្រ ត្រូវបានគេកំណត់ដំបូងថា ស្ថិតនៅរយៈទទឹង ២៨.២៧ដឺក្រេប៉ែកខាងត្បូង និងរយៈបណ្តោយ៦៣.២២ដឺក្រេប៉ែខាងលិច ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា