ព័ត៌មានអន្តរជាតិ

រុស្ស៊ី ថ្កោលទោសអ៊ុយក្រែន ចំពោះការវាយប្រហារភេរវកម្ម លើនាវាស៊ីវិលរបស់ខ្លួន នៅច្រកសមុទ្រឃើច

AFP
" "

ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងថា ទីក្រុងមូស្គូ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះ “ការវាយប្រហារភេរវកម្ម” របស់ទីក្រុងគៀវ លើនាវាស៊ីវិលរុស្ស៊ី នៅច្រកសមុទ្រឃើច។

មជ្ឈមណ្ឌលជួយសង្គ្រោះ និងសម្របសម្រួលដែនសមុទ្រនៃទីក្រុង Novorossiysk បានឲ្យដឹងថា យន្តហោះដ្រូនរបស់អ៊ុយក្រែនមួយគ្រឿង បានបើកវាយប្រហារនាវា ដឹកប្រេងរបស់រុស្ស៊ី នៅច្រកសមុទ្រឃើច បណ្តាលឱ្យខូចខាតដល់ បន្ទប់ម៉ាស៊ីនរបស់នាវាដឹកប្រេង ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។

" "

លោកស្រី Zakharova បានលើកឡើងថា ការវាយប្រហារនេះ “មិនត្រឹមតែគំរាមកំហែងដល់សុវត្ថិភាព របស់នាវិកប៉ុណ្ណោះទេ ថែមទាំងបានបង្កការគំរាមកំហែងនៃ មហន្តរាយបរិស្ថានទ្រង់ទ្រាយធំផងដែរ”។

" "

លោកស្រីបានបន្ថែមថា “របបក្រុងគៀវ ដែលប្រឈមមុខនឹង ការមិនថ្កោលទោសពី បណ្តាប្រទេសលោកខាងលិច និងអង្គការអន្តរជាតិ កំពុងមមាញឹកអនុវត្តវិធីសាស្រ្តភេរវករថ្មី ពេលនេះនៅក្នុងដែនទឹកនៃសមុទ្រខ្មៅ”។

អ្នកស្រីបានបន្ដថា “សកម្មភាពព្រៃផ្សៃបែបនេះ មិនអាចរាប់ជាសុចរិតបានទេ ហើយពួកគេនឹងមិននៅ ដោយគ្មានការឆ្លើយតបទេ ខណៈពេលដែលអ្នកនិពន្ធ និងជនល្មើសនឹងត្រូវទទួលទោស ដោយជៀសមិនរួច”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top