ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងរុស្សី បើកការវាយប្រហារដោយមីស៊ីល២លើក ស្លាប់យ៉ាងហោចណាស់៥នាក់

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ុយក្រែន លោក Ihor Klymenko កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថាមីស៊ីល ចំនួន២របស់ប្រទេសរុស្សី បានសម្លាប់មនុសសយ៉ាងហោចណាស់៥នាក់ និងរបួស៣១នាក់ផ្សេងទៀតក្រោយពេលដែលវាបានវាយប្រហារចំអគារអាផាតមិនមួយកន្លែង នៅភាគខាងកើតទីក្រុង Pokrovsk។

ទាំងវិដេអូនិងរូបភាពត្រូវបានបង្ហាញដោយមន្ត្រីអ៊ុយក្រែន ដោយអគារស្នាក់កំពស់៥ជាន់ត្រូវបានបំផ្លិចបំផ្លាញ ហើយរថយន្តហោះសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីជួយក្រុមមនុស្សដែលទទួលរងរបួស។

ប្រភពដែលបានចេញផ្សាយដោយរ៉យទ័រ បានសរសេរដែរថា ក្នុងចំណោមអ្នកបាត់បង់ជីវិតមាន៤នាក់ជាជនស៊ីវិល ហើយមកទល់ពេលនេះប្រតិបត្តិការតាមស្វែងរកអ្នកនៅមានជីវិត និងកប់នៅពីក្រោមអគារបែកបាក់នៅតែបន្តធ្វើនៅឡើយ។

លោក Andriy Yermak មន្ត្រីជាន់ខ្ពស់ នៃរដ្ឋបាលរបស់លោកប្រធានាធិបតីអ៊ុយក្រែន ក្រោយមកបានរាយការណ៍ថា មានជនរងគ្រោះ២នាក់ទៀត នៃការវាយប្រហាររបស់រុស្ស៊ី នៅទីតាំងផ្សេងក្នុងភូមិ Kruhliakivka ក្នុងស្រុក Kupiansk៕ ប្រែសម្រួល៖ស៊ុនលី

To Top