ព័ត៌មានអន្តរជាតិ

លោកស្រី Pelosi៖បើ Trump ឈ្នះអាមេរិក នឹងលែងមានលក្ខណៈ ជាអាមេរិកទៀតឡើយ

AFP

បរទេស៖ អតីតប្រធានសភាជាតិអាមេរិក លោកស្រី Nancy Pelosi កាលពីថ្ងៃម្សិលមិញនេះ បានចេញមកធ្វើការព្រមានថា សហរដ្ឋអាមេរិកនឹងលែងមានវត្តមាន លើពិភពលោកទៀតឡើយ ប្រសិនបើលោក Donald Trump នឹងអាចវិលត្រឡប់មក កាន់សេតវិមានម្តងទៀតនោះ ។

យោងតាមការចេញផ្សាយរបស់ RT លោកស្រី Pelosi បានរៀបរាប់ប្រាប់ទៅកាន់ ក្រុមអ្នកកាសែតថាកុំថាឡើយ លោកស្រីបានគិតទៅដល់ចំណុចនេះ នោះពីព្រោះថា រឿងនឹងមិនគួរអាចកើតឡើងនោះទេ ហើយអាមេរិកនឹងមិនមែនជា អាមេរិកដូចពីមុនទៀតឡើយ។

ពោលប្រាប់ទៅកាន់ក្រុមអ្នកគាំទ្រ របស់បក្សសាធារណៈលោកស្រី Pelosi បានបញ្ជាក់ទៀតថា៖ ប្រសិនបើបុរសរូបនេះក្លាយទៅជា ប្រធានាធិបតីម្តងទៀតមែននោះសេតវិមាន នឹងក្លាយទៅជាសហគ្រាសបង្កើត ឧក្រិដ្ឋជនជាមិនខាន ។

លោកស្រីក៏បានលើកសរសើរខ្លួនឯង ចំពោះការទស្សទាយទុករបស់លោកស្រី កាលពីពេលកន្លងមកក្រោយបរាជ័យរបស់លោក Trump កាលពីឆ្នាំ២០២០ ហើយជាពិសេសហេតុការណ៍ អ្នកគាំទ្ររបស់គាត់បានសម្រុកចូលទៅ ដល់វិមានកាពីតូលដើម្បីតវ៉ាប្រឆាំង ធ្វើឲ្យមានភាពហ្វឹកវរយ៉ាងខ្លាំង កាលពីគ្រានោះទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top