ព័ត៌មានអន្តរជាតិ

មីស៊ីលច្រើនគ្រាប់របស់រុស្ស៊ី សម្លាប់មនុស្សកើនឡើងដល់ ៩នាក់ និងរបួសជាច្រើនទៀតនៅអ៊ុយក្រែន

AFP

បរទេស៖ ការវាយប្រហារដោយមីស៊ីល នៅកណ្តាលយប់ថ្ងៃចន្ទកន្លងមក ពីសំណាក់កងកម្លាំងយោធាប្រទេសរុស្សី ទៅលើតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន បានធ្វើឲ្យមនុស្សស្លាប់កើនឡើង ទៅដល់៩នាក់និងជាច្រើននាក់ទៀតរងរបួស ដោយគោលដៅដែលវាយប្រហារនោះ គឺជាអាផាតមិន និងសណ្ឋាគារដ៏ពេញនិយមមួយកន្លែង។

យោងតាមការចេញផ្សាយរបស់រ៉យទ័រ បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន Vladimir Zelenski បានចេញមកបញ្ជាក់អំពីចំនួន នៃអ្នកស្លាប់និងរបួសដោយក្នុងនោះ ៨២នាក់ ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួយស។

នៅក្នុងការប្រកាសដាច់ដោយឡែក ពីភាគីរុស្សីវិញអភិបាលក្រុង Donetsk ដែលតែងតាំងដោយរុស្សីគឺលោក Alexei Kulemzin បានចោទប្រកាន់អ៊ុយក្រែន តាមបណ្តាញសង្គ្មថាបានយកពលរដ្ឋស៊ីវិល មកធ្វើជាខែលក្នុងការប្រឈមមុខដាក់គ្នា ហើយជាលទ្ធផលមនុស្ស ៣នាក់ បានស្លាប់ និង១០នាក់ រងរបួសគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ។

គួរឲ្យដឹងដែរថាអាផាតមិន និងសណ្ឋាគារដែលត្រូវរងការវាយប្រហារ ដោយមីស៊ីលរុស្សីនោះគឺជាទីតាំងពេញនិយម ពីសំណាក់ក្រុមអ្នកកាសែតក្រុមអ្នកធ្វើការ ឲ្យក្រុមជំនួយមនុស្សធម៍ និងក្រុមយោធាផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top