ព័ត៌មានអន្តរជាតិ

ក្នុងឆមាសទី១ឆ្នាំនេះ ករណីឆបោកប្រាក់ នៅក្នុងប្រទេសជប៉ុន គិតជាទឹកប្រាក់ អស់ប្រមាណជាង២១លានដុល្លារអាមេរិក

រូបភាពពី៖​ KYODO

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារប៉ូលិសជាតិ ហៅកាត់(NPA) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ករណីឆបោកប្រាក់នៅក្នុងប្រទេសជប៉ុន នៅក្នុងឆមាសទី១នៃឆ្នាំ២០២៣ ដែលជាការផ្ទេរប្រាក់ដោយគ្មានការអនុញ្ញាតសរុបប្រហែល៣ពាន់លានយ៉េន ស្មើនឹងប្រហែល២១លានដុល្លារអាមេរិក ។

របាយការណ៍របស់ NPA បានឲ្យដឹងថា ការឆបោកប្រាក់ទាំងនេះមានទឹកប្រាក់ចំនួន ២.៣២២២ ករណីដែលភាគច្រើនពាក់ព័ន្ធនឹងការបន្លំនៅក្នុងឆ្នាំនេះ បានបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ជិតដល់កម្រិតខ្ពស់បំផុតចំនួន៣.០៧ពាន់លានយ៉េន ស្មើនឹងប្រហែល២១,៤លានដុល្លារអាមេរិក ដែលបានចុះបញ្ជីនៅក្នុងឆ្នាំ២០១៥ ។

NPA បានឲ្យដឹងថា ការកើនឡើង នៃករណីកើតឡើងនៅគ្រាដែលសេវាធនាគារតាមអ៊ីនធើរណេត បានពង្រីក ហើយអ៊ីមែលបន្លំកាន់តែមានភាពស្មុគ្រស្មាញ ។ ខាង NPA បានឲ្យដឹងទៀតថា ស្ថាប័នហិរញ្ញវត្ថុ ជាពិសេសស្ថាប័នដែលមិនមានសាខារូបវ័ន្តត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសនៅក្នុងឆមាសទី១នៃឆ្នាំនេះ ។

អ៊ីមែលក្លែងក្លាយ និងសារជាអក្សរដែលមានគោលបំណងលួចលេខសម្គាល់ធនាគារតាមអ៊ីនធើរណេត និងពាក្យសម្ងាត់ជាធម្មតាក្លែងខ្លួនជាស្ថាប័នហិរញ្ញវត្ថុ និងបញ្ជូនអ្នកប្រើប្រាស់ទៅកាន់គេហទំព័រក្លែងក្លាយផ្សេងទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top