បរទេស៖ប៉ូលីសប្រទេសអាល្លឺម៉ង់បានធ្វើការចាប់ ឃាត់ខ្លួនមន្ត្រីអង្គភាពយោធាម្នាក់កាលពីពេលថ្មីៗនេះក្រោយរកឃើញថាគាត់បានលួចចម្លងព័ត៌មានទៅឲ្យភ្នាក់ងារសំងាត់រុស្សី។
យោងតាមការចេញផ្សាយរបស់ RT អជ្ញាធរអាល្លឺម៉ង់បានកំណត់រកឃើញ បុរសជាគិញសំងាត់នោះថាគឺជា អ្នកជំនាញផ្នែកលទ្ធកម្មយោធាដែលត្រូវបានគេស្គាល់ឈ្មោះThomas H. ហើយមកដល់ពេលនេះគាត់ត្រូវបានឃុំខ្លួននៅទីក្រុង Koblenz ភាគខាងលិចប្រទេស។
យោងតាមសេចក្តីប្រកាសដោយព្រះរាជអាជ្ញា បុរសនោះបានចូលទៅស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Bonn និងស្ថានទូតនៅទីក្រុងប៊ែរឡាំងជាច្រើនដង ចាប់ពីខែឧសភា ដោយ ផ្តល់កិច្ចសហប្រតិបត្តិការរបស់គាត់តាមរយៈការផ្តល់ព័ត៌មានពីកន្លែងធ្វើការ របស់គាត់និងបញ្ជូនទៅភ្នាក់ងាររុស្ស៊ី។
គួរឲ្យដឹងដែរថាមន្ត្រីអាល្លឺម៉ង់ បានព្រមានម្តងហើយម្តងទៀតអំពីសកម្មភាពចារកម្មរុស្ស៊ី ដែលកើនឡើងនៅចំពេលដែលកំពុងមានជម្លោះនៅអ៊ុយក្រែន។ មកដល់ពេលនេះទីក្រុងប៊ែរឡាំងបានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន៤០នាក់កាលពីខែមេសាកន្លងទៅដោយចោទ ប្រកាន់ពួកគេថាជាអ្នកស៊ើបការណ៍សំងាត់ឲ្យរុស្សី៕
ប្រែសម្រួល៖ស៊ុនលី