វ៉ាស៊ីនតោន ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ទំនងជាមិនចូលរួម នៅក្នុងកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាកាតា នៅខែក្រោយនោះទេ ។
ប្រភពជាច្រើនបាន ប្រាប់ដល់ទីភ្នាក់ងារ Reuters ថា អវត្តមានដែលនឹងបង្កើតសំណួរ អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការជំរុញប្រឆាំង នឹងការពង្រីកឥទ្ធិពលរបស់ប្រទេសចិន ។
លោក បៃដិន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល ក្រុម G20 ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១០ ខែកញ្ញា នៅក្នុងប្រទេសឥណ្ឌា ហើយបានថ្លែង កាលពីថ្ងៃអង្គារយ៉ាងដូច្នេះថា លោកគ្រោងនឹងទៅបំពេញ ទស្សនកិច្ចប្រទេសដៃគូ អាស៊ីអាគ្នេយ៍ដ៏សំខាន់មួយគឺ វៀតណាម “ក្នុងរយៈពេលដ៏ខ្លី” ដើម្បីបង្កើនទំនាក់ទំនង ប៉ុន្តែវត្តមានរបស់គាត់នៅឯកិច្ចប្រជុំថ្ងៃទី៤ដល់ខែកញ្ញា ហើយកិច្ចប្រជុំកំពូលក្រុម G7 នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង១០មិនទាន់ច្បាស់លាស់ នៅឡើយទេ ។
ប្រភពមួយជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា លោក បៃដិន នឹងមិនទៅកាន់ប្រទេស ឥណ្ឌូណេស៊ីនោះទេ ហើយមួយទៀត បានដកស្រង់សម្តីឯកអគ្គរដ្ឋទូត ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន មកពីសមាជិកអាស៊ាន ថា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានជូនដំណឹង កាលពីថ្ងៃចន្ទថា លោក បៃដិន នឹងមិនទៅកាន់នោះទេ ។ ប្រភពផ្សេងទៀត បានដកស្រង់សម្តីមន្ត្រីសេតវិមានថា ការចូលរួមរបស់លោក បៃដិន គឺប្រហែលជាមិនអាចចូលរួមទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា