ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ ៤១នាក់ ប្រឈមនឹងសេចក្តីស្លាប់ នៅគ្រាដែលទូកដឹកពួកគេលិច នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ

AFP

រ៉ូម៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា ជនអន្តោប្រវេសន៍ចំនួន៤១នាក់ ត្រូវបានប្រឈមនឹងសេចក្តីស្លាប់ នៅគ្រាលិចកទូកចុងក្រោយបង្អស់ នៅលើផ្លូវឆ្លងកាត់កណ្តាល សមុទ្រមេឌីទែរ៉ាណេ ដែលទូកនេះបានផុសឡើងក្នុងសប្តាហ៍នេះ ។

ការស្លាប់នេះត្រូវបានរាយការណ៍ ដោយអ្នកនៅរស់រានមានជីវិតចំនួន៤នាក់ នៃសោកនាដកម្មដែលត្រូវបាន នាំយកទៅកាន់កោះ Lampedusa ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី កាលពីថ្ងៃពុធម្សិលមិញនេះ ។

យោងតាមសេចក្តីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយខាងលើ អ្នកដែលនៅរស់រានមានជីវិតទាំង៤នាក់ ត្រូវបានជួយសង្គ្រោះដោយនាវា Rimona ដែលជាកប៉ាល់ដឹកទំនិញ Maltese ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់ ទីតាំងឆ្មាំឆ្នេរសមុទ្រអ៊ីតាលី ដែលបាននាំពួកគេទៅកាន់ទីក្រុង Lampedusa ដើម្បីព្យាបាលកាលពីថ្ងៃម្សិលមិញ ។

បើតាមការបញ្ជាក់របស់អ្នក នៅរស់រានមានជីវិតបានឲ្យដឹងថា ទូកដែលដឹកអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន ៤៥នាក់ បានចាកចេញពីប្រទេសទុយនីស៊ី ឆ្ពោះទៅកាន់ទីក្រុង Lampedusa កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនម្ល៉េះ ។

គ្រានោះ វាហាក់ដូចជាទូកបានក្រឡាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ឬឈានចូលដល់ព្រឹកថ្ងៃសុក្រ ហើយអ្នកនៅរស់រានមានជីវិតទាំង៤នាក់ អាចនៅអណ្តែតដោយតោងជាប់នឹង បំណែកនៃទូកដែលលិចនោះ ។ ក្រោយមកពួកគេត្រូវបានប្រទះឃើញ ទូកទទេមួយនៅឯសមុទ្រ មុនពេលត្រូវបានជួយសង្គ្រោះដោយនាវា Rimona ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top