ព័ត៌មានអន្តរជាតិ

Update ៖ បង់ក្លាដេស បញ្ជាក់ថា មានអ្នកស្លាប់ ដោយសារជំងឺគ្រុនឈាម រហូតដល់៣៥២នាក់

ដាកា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ថា (DGHS) បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម ចំនួន១២នាក់បន្ថែមទៀត កាលពីថ្ងៃពុធម្សិលមិញនេះ ពោលគឺតិចជាងថ្ងៃមុន ដែលមានចំនួន១៣នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបនៅក្នុងប្រទេសនេះបានកើនឡើងដល់៣៥២នាក់ នៅក្នុងឆ្នាំ២០២៣នេះ ។
អគ្គនាយកដ្ឋានខាងលើ ក៏បានរាយការណ៍ ពីការឆ្លងថ្មីចំនួន២.៨៤៤ករណី គិតនៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ គិតត្រឹមម៉ោង៨និង០០នាទី ព្រឹកម៉ោង ក្នុងស្រុកនៅថ្ងៃពុធ ដោយបានកើនឡើង ជាងថ្ងៃមុន គឺមានត្រឹមតែ២.៧៤២ករណីប៉ុណ្ណោះ ។

ចំនួនអ្នកស្លាប់នៅក្នុងឆ្នាំនេះរួមមាន១០១នាក់នៅក្នុងខែសីហា និងមានចំនួន២០៤ករណី គិតក្នុងខែកក្កដា និង៣៤នាក់នៅក្នុងខែមិថុនាកន្លងទៅនេះ ។

អគ្គនាយកដ្ឋាន DGHS ស្ថិតក្រោមឳវាទ ក្រសួងសុខាភិបាល បានបង្ហាញតួលេខរបស់ខ្លួនឲ្យដឹងថា នៅក្នុងអំឡុងពេល៩ ដំបូងក្នុងខែសីហា ករណីជំងឺគ្រុនឈាម មានចំនួន២៣.២៣៧ករណីបន្ថែមទៀត ដែលត្រូវបានកត់ត្រា បន្ទាប់ពីមានមនុស្ស ចំនួន៤៣.៨៥៤នាក់ បានឆ្លងជំងឺដែលបណ្តាលមកពីសត្វមូសខាំ កាលពីខែមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top