ប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិន (MOC) នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការកត់សម្គាល់លើបទបញ្ជារដ្ឋបាល របស់សហរដ្ឋអាមេរិក ក្នុងការពិនិត្យឡើងវិញ នូវការវិនិយោគរបស់ក្រុមហ៊ុន អាមេរិកដែលទៅក្រៅប្រទេស ។
អ្នកនាំពាក្យរបស់ MOC បានឲ្យដឹងថា សហរដ្ឋអាមេរិកដាក់កម្រិតលើក្រុមហ៊ុនផ្ទាល់ខ្លួន របស់ខ្លួនដែលវិនិយោគ នៅបរទេសគឺជាទង្វើនៃការផ្ដាច់ និងបំបែកខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ក្រោមការបង្ហាញ ពីហានិភ័យក្នុងវិស័យវិនិយោគ ។
ទង្វើនេះបានបង្វែរយ៉ាងខ្លាំង ពីគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយស្មើភាព ដែលគាំទ្រ ដោយសហរដ្ឋអាមេរិក ប៉ះពាល់ដល់ការសម្រេចចិត្ត អាជីវកម្មធម្មតារបស់សហគ្រាស ធ្វើឱ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម អន្តរជាតិ និងរំខានយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ។
អ្នកនាំពាក្យបានឲ្យដឹងថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហានេះ ហើយរក្សាសិទ្ធិក្នុងការចាត់វិធានការ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យរូបនេះបានបន្ដថា “យើងសង្ឃឹមថាភាគីសហរដ្ឋអាមេរិក នឹងគោរពច្បាប់សេដ្ឋកិច្ចទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែងដោយស្មើភាព ជៀសវាងការបង្អាក់សិប្បនិម្មិតដល់ការផ្លាស់ប្តូរ និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ក៏ដូចជាកំណត់ឧបសគ្គ សម្រាប់ការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចពិភពលោក” ៕
ប្រែសម្រួល ឈូក បូរ៉ា