ព័ត៌មានអន្តរជាតិ

បណ្តាប្រទេស ជាប់របងនីហ្សេ យល់ព្រមឱ្យមានការធ្វើអន្តរាគមន៍យោធា

បរទេស៖ រដ្ឋាភិបាលអាហ្រ្វិកខាងលិច បានបោះជំហានបន្ទាប់របស់ខ្លួន ក្នុងការព្យាយាមបង្ខំរបបយោធា ដែលបានកាន់អំណាចក្នុងប្រទេសនីហ្សេ កាលពីខែមុនប្រគល់អំណាចមកវិញ ដោយបញ្ជាឱ្យកងទ័ពក្នុងតំបន់ធ្វើឱ្យសកម្មកងទ័ពរង់ចាំភ្លាមៗ សម្រាប់អន្តរាគមន៍ ដែលអាចកើតមាននៅក្នុងប្រទេស ដែលសម្បូរសារធាតុអ៊ុយរ៉ាញ៉ូម មួយនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា សហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យមានសកម្មភាពកម្លាំង ហើយបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួននៅតែចង់ឱ្យមានការស្ដារឡើងវិញដោយសន្តិវិធី នូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនីហ្សេ។ ECOWAS បានគំរាមបញ្ជូនទាហាន ប្រសិនបើរដ្ឋាភិបាលយោធាក្នុងប្រទេសនីហ្សេ បរាជ័យក្នុងការស្ដារអំណាចជូនដល់ប្រធានាធិបតី Mohamed Bazoum នៅថ្ងៃអាទិត្យមុន។

ប្រធានាធិបតីនីហ្សេរីយ៉ាលោក Bola Tinubu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “គ្មានជម្រើសណាមួយត្រូវបានដកចេញពីតុនោះទេ រួមទាំងការប្រើប្រាស់កម្លាំងជាមធ្យោបាយចុងក្រោយ” ។ លោកបានបន្ថែមថា “ខ្ញុំសង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង យើងអាចនាំមកនូវដំណោះស្រាយដោយសន្តិវិធី ជាផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការស្តារស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនីហ្សេ។ ទាំងអស់​មិន​ទាន់​បាត់បង់​នៅឡើយ​»​៕ ប្រែសម្រួលៈ ណៃ តុលា

To Top