ព័ត៌មានអន្តរជាតិ

វាយប្រហារសំដៅ ក្រុមប្រេសិតពិសេសចិន នៅប៉ាគីស្ថាន តែមិនមានអ្នកស្លាប់ និងរបួសឡើយ

រូបភាពពី៖​ AFP

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមប្រេសិតពិសេសមួយក្រុមរបស់ប្រទេសចិន ដែលកំពុងធ្វើការនៅក្នុងគម្រោងផែនៅភាគនរតី នៃប្រទេសប៉ាគីស្ថាន ត្រូវបានរងការវាយប្រហារដោយគ្រាប់បែកបង្កប់ នៅតាមផ្លូវព្រមទាំងក្រុមខ្មាន់កាំភ្លើងផង តាមផ្លូវធ្វើដំណើរពីអាកាសយានដ្ឋានទៅកាន់ផែវិញ។

ប្រភពដដែលបានបន្តទៀតថា ជនជាតិចិនទាំងអស់មិនមានអ្នករងរបួសឬបាត់បង់ជីវិតឡើយ ហើយក្រោយមកអគ្គកុងស៊ុលបានចេញមកធ្វើការថ្កោលទៅសយ៉ាងខ្លាំង ចំពោះហេតុការណ៍នេះនិងបានចាត់ទុកថា វាគឺជាសកម្មភាពវាយប្រហារដោយភេវរកម្ម ព្រមទាំងបានស្នើឲ្យអជ្ញាធរប៉ាគីស្ថាន ជួយស្វែងរកក្រុមរៀបចំផែនការឲ្យបានដើម្បីយកមកកាត់ទោសថែមទៀតផង។

អគ្គកុងស៊ុលបានធ្វើសកម្មភាពភ្លាមៗ នូវផែនការគ្រាអាសន្ន ដោយក្រើនរំលឹកប្រជាពលរដ្ឋ សហគ្រាស និងគម្រោងក្នុងស្រុកចិនឱ្យមានការប្រុងប្រយ័ត្ន ធ្វើឱ្យប្រសើរឡើងនូវវិធានការសន្តិសុខ ការពារហានិភ័យសន្តិសុខ យកចិត្តទុកដាក់លើស្ថានភាពសន្តិសុខ និងធានាសុវត្ថិភាព៕ ប្រែសម្រួល៖ស៊ុនលី

To Top