ព័ត៌មានអន្តរជាតិ

Update៖ ភ្លើងឆេះព្រៃ នៅតែបន្កកើតមានឡើង នៅលើដែនដីរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក បណ្តាលឲ្យស្លាប់ មនុស្សអស់ជិត ១០០នាក់ហើយ

ប្រភព៖ AFP

ឡូសអ៊ែនជីឡេស ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ថា គេឃើញមានផ្សែង នៅតែបន្តហុយឡើង ទៅលើមេឃនៅផ្នែក ជាច្រើននៃទីក្រុង Maui ដែលជាដែនកោះធំទី២ នៅក្នុងចំណោមកោះ ជាច្រើន ដែលបង្កើតជារដ្ឋហាវ៉ៃ ហើយមេឃនៅយប់ថ្ងៃសុក្រ បានបញ្ចេញពន្លឺ នៅកន្លែងដែលមាន អណ្តាតភ្លើង ចេញពីផ្ទៃមេឃមកវិញ ដែលទេសភាពនេះ ហាក់ បីដូចជាអណ្តាតភ្លើង នៅលើគំនរពិធីបុណ្យ សពដូច្នេះដែរ ។

គួររំលឹកថា រយៈពេល៥ថ្ងៃ បន្ទាប់ពីការបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃ បានជំរុញដោយព្យុះសង្ឃរាដែលមានឈ្មោះថា Lahaina, Pulehu និងភ្នំភ្លើងនៅលើកោះ Maui គឺមានមនុស្សចំនួន៩៣នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់គិតត្រឹមថ្ងៃសៅរ៍។

ចំនួនអ្នកស្លាប់លើកនេះ មានន័យថា លើសពីមុនចំនួនអ្នកស្លាប់មុនៗ ដោយសារគ្រោះមហន្តរាយ Camp Fire នៅរដ្ឋកាលីហ្វ័រនីញ៉ាក្នុងឆ្នាំ២០១៨ ដែលមានមនុស្សស្លាប់៨៥នាក់ និងក្លាយជាភ្លើងឆេះព្រៃ ដ៏សាហាវបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិកក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top